Land Rover Discovery ឆ្នាំ២០២១ អាប់ដេតទាំងក្រៅនិងក្នុង ហើយថែមជម្រើសម៉ាស៊ីនថ្មី

ក្រុមហ៊ុន Land Rover បានប្រកាសចេញរថយន្ត Discovery ស៊េរីឆ្នាំ២០២១ ជាផ្លូវការ ដោយក្នុងនោះបានអាប់ដេតលើរូបរាង និងកាប៊ីនខាងក្នុង ក៏ដូចជាបន្ថែមជម្រើសម៉ាស៊ីនថ្មីផងដែរ។

ផ្នែកខាងក្រៅ Discovery ឆ្នាំ២០២១ បានអាប់ដេតលើប៉ាណាមុខ និង ចង្កៀងមុខថ្មី ព្រមទាំងចង្កៀងក្រោយ និងកាងក្រោយថ្មីផងដែរ។ បន្ថែមពីនោះ វាក៏មានលេងគ្រឿងពណ៌ខ្មៅរលោងមួយជុំរថយន្ត ដែលជួយឲ្យវាកាន់តែស្រស់ស្អាត និងទាក់ទាញ។ អ្វីដែលជាការផ្លាស់ប្តូរធំបំផុតមួយ គឺការបំពាក់អេក្រង់កម្សាន្តថ្មី ទំហំ ១១,៤អ៊ីញ ព្រមទាំងដៃចង្កូត និងចង្កឹះលេខថ្មីផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះទីផ្សារសហរដ្ឋអាមេរិក Land Rover Discovery ផ្តល់ជម្រើសម៉ាស៊ីនថ្មី គឺ ម៉ាស៊ីនចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៩៦សេះ។ ទោះជាយ៉ាងណា អតិថិជនក៏អាចជ្រើសរើសយកម៉ាស៊ីនចំណុះ ៣,០លីត្រ ទំហំ ៦ស៊ីឡាំង ជាមួយបច្ចេកវិទ្យា mild-hybrid ដែលបង្កើតកម្លាំងបាន ៣៥៥សេះ។

បើតាមគេហទំព័រ Motor1 បានឲ្យដឹងថា ម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,០លីត្រ TD6 នឹងលែងមានលក់សម្រាប់ទីផ្សារសហរដ្ឋអាមេរិកទៀតហើយ។

យ៉ាងណាមិញ រថយន្ត Discovery ឆ្នាំ២០២១ នឹងចេញលក់នៅចុងឆ្នាំនេះ ជាមួយនឹងតម្លៃចាប់ពី ៥៣ ៩០០ដុល្លារ ថ្លៃជាងស៊េរីមុនដែលត្រឹម ៥២ ៣០០ដុល្លារប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម