តារាសម្ដែង Dwayne Johnson ដែលមនុស្សភាគច្រើនស្គាល់ឈ្មោះជា The Rock នោះ បានដឹងថាមាឌរបស់ខ្លួនមិនអាចចូលក្នុងរថយន្តស្ព័របានចុះនោះទេ ហើយថ្មីៗនេះ Porsche Taycan បានក្លាយជារថយន្តដែលចូលមិនចុះមួយទៀតសម្រាប់តារាសម្ដែងរូបនេះ។
The Rock បានជួបជាមួយរថយន្តអគ្គិសនី Taycan ជាលើកដំបូង ក្នុងអំឡុងពេលថតខ្សែភាពយន្តដែលមានចំណងជើងថា Red Notice ដោយរូបលោកត្រូវថតប្លង់បើកប្រដេញដោយប្រើរថយន្តអគ្គិសនីនេះ។
តារាសម្ដែងរូបនេះបានប្រាប់ដល់ Follower ចំនួន ២០៣លាននាក់ នៅលើគណនី Instagram របស់ខ្លួន ថាដោយសារលោកមានខ្នងធំ ទើបត្រូវជួបបញ្ហាពេលចូលក្នុងរថយន្ត Taycan។ ត្បិតថាមានបញ្ហាពិបាកចូលក្នុងរថយន្ត ប៉ុន្តែ The Rock បានបញ្ជាក់ថារូបគេ និងក្រុមការងារបានរិះរកដំណោះស្រាយចំពោះបញ្ហានេះបាន និងអាចបង្ហើយប្លង់ដែលត្រូវថតបានតាមការគ្រោងទុកផងដែរ។
ទោះយ៉ាងណាក៏ដោយ មិនមានការបញ្ជាក់ថាគេបានសម្រេចដករថយន្ត Porsche Taycan ឬធ្វើការកែសម្រួលរថយន្ត Taycan នោះទេ។ ចម្លើយគឺមានតែរង់ចាំទស្សនាភាពយន្ត Red Notice ដែលគ្រោងចេញផ្សាយលើសេវាកម្ម Netflix នាឆ្នាំក្រោយ៕