Mazda CX-30 2.5 Turbo តម្លៃលើសប្រភេទធម្មតាជិត១ម៉ឺនដុល្លារ

Mazda បាន​បង្ហាញ​ចេញ​រថយន្ត CX-30 2.5 Turbo ស៊េរី​ឆ្នាំ ២០២១ កាល​ពី​ដើម​ឆ្នាំ​កន្លង​ទៅ ហើយ​ពេល​នេះ​ក្រុមហ៊ុន​បាន​បញ្ជាក់​អំពី​តម្លៃ​តម្លៃ​សម្រាប់​ដាក់​លក់​នៅ​សហរដ្ឋអាមេរិក ដែល​មិន​ថោក​ប៉ុន្មាន​ឡើយ។

រថយន្ត CX-30 2.5 Turbo ឆ្នាំ ២០២១ គឺ​មាន​តម្លៃ​ចាប់​ផ្ដើម​ពី ២៩ ៩០០​ដុល្លារ ខណៈ​ដែល​រថយន្ត​ CX-30 ប្រភេទ​ធម្មតា​គឺ​មាន​តម្លៃ​ចាប់​ពី ២១ ៩០០​ដុល្លារ ហើយ​រថយន្ត​ CX-5 ដែល​មាន​ទំហំ​ធំ​ជាង​គឺ​មាន​តម្លៃ​ចាប់​ពី ២៥ ២៧០​ដុល្លារ ប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យ៉ាងណាក្ដី​រថយន្ត CX-30 2.5 Turbo មាន​ចំណុច​លេច​ធ្លោ​ជាង​គេ​មួយ​ដោយ​សារ​វា​មាន​មក​បំពាក់​មក​ជា​ស្តង់ដារ​នូវ​ប្រព័ន្ធ​បើកបរ​វិល​កង់​ទាំង​អស់។ រថយន្ត​នេះ​ក៏​មាន​ប្រើ​ប្រាស់​ប្រអប់​លេខ​ស្វ័យប្រវត្តិ​៦​វគ្គ និង​មាន​ម៉ាស៊ីន Turbocharged ចំណុះ ២,៥លីត្រ ៤ស៊ីឡាំង ដែល​ផលិត​កម្លាំង​បាន​រហូត​ដល់ ២៥០សេះ។

ចំណែក​ផ្នែក​រូបរាង​វិញ​រថយន្ត CX-30 2.5 Turbo មាន​ភាព​ខុស​ប្លែក​ត្រង់​ការ​ប្រើ​ប្រាស់​ពណ៌​ខ្មៅ​រលោង ជា​មួយ​យ៉ាន់​កង់​ទំហំ ១៨​អ៊ីញ ដែល​មាន​​រចនា​ដោយ​ពណ៌​ខ្មៅ​ដូច​គ្នា។

រថយន្ត​នេះ​ក៏​មាន​ចំណុច​ពិសេស​ដទៃ​ទៀត​ដូច​ជា​ប្រើ​ភ្លើង LED សុទ្ធ, មាន​ Sensor បក់​ទឹក​ភ្លៀង, ដែក​លើ​ដំបូល​ជា​អាលុយមីញ៉ូម, មាន​កៅអី​កម្ដៅ​នៅ​ផ្នែក​ជួរ​មុខ និង​អេក្រង់​កម្សាន្ត​ទំហំ ៨,៨អ៊ីញ​ជា​ដើម៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម