Mazda CX-30 ឆ្នាំ២០២១ ប្តូរឈ្មោះថ្មី ឯតម្លៃចាប់ពី ២១៩០០ដុល្លារ

Mazda បានប្រកាសចេញរថយន្ត CX-30 កាលពីឆ្នាំមុន ហើយឥឡូវក្រុមហ៊ុនជប៉ុនមួយនេះ បានប្រកាសការអាប់ដេតមួយចំនួន សម្រាប់ស៊េរីឆ្នាំ២០២១។

ការផ្លាស់ប្តូរដំបូងបង្អស់ គឺឈ្មោះថ្មីប្តូរមកហៅថា “CX-30 2.5 S” វិញ ខណៈគ្រប់ម៉ូដែលទាំងអស់ នឹងត្រូវបំពាក់ម៉ាស៊ីនចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង ដែលបង្កើតកម្លាំងបាន ១៨៦សេះ ដូចគ្នាទាំងអស់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទោះជាយ៉ាងណា Mazda មិនបានប្រាប់មូលហេតុដែលផ្លាស់ប្តូរឈ្មោះថ្មីឡើយ ប៉ុន្តែគេសង្ឃឹមថា វាដើម្បីងាយស្រួលចែកឲ្យដាច់ចេញពីម៉ូដែល CX-30 2.5 Turbo ដែលអាចចេញនាពេលអនាគត។

គួរឲ្យដឹងថា រថយន្ត CX-30 2.5 S នឹងមានតម្លៃចាប់ពី ២១ ៩០០ដុល្លារ សម្រាប់ប្រភេទ Base Model ដែលឥឡូវនេះមានភ្ជាប់មកជាមួយមុខងារ Android Auto និង Apple CarPlay, ចង្កៀង LED, ផ្លិតទឹកអូតូ, យ៉ាន់ Alloy ទំហំ ១៦អ៊ីញ, អេក្រង់កម្សាន្ត ៨,៨អ៊ីញ, Speaker ៨គ្រាប់ និងកុងទ័រឌីជីថល ៧អ៊ីញ មកស្តង់ដារ។

ក្រៅពីនោះ វាក៏មានម៉ូដែល CX-30 2.5 S Select Package តម្លៃចាប់ពី ២៣ ៩០០ដុល្លារ, CX-30 2.5 S Preferred Package តម្លៃចាប់ពី ២៦ ៣០០ដុល្លារ និង CX-30 2.5 S Premium Package តម្លៃ ២៨ ៥៥០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម