Subaru Crosstrek Hybrid ឆ្នាំ២០២១ ចេញផ្លូវការ ជាមួយតម្លៃជាង ៣ម៉ឺនដុល្លារ

(ទីផ្សារបរទេស) ក្រុមហ៊ុន Subaru បានប្រកាសអំពីព័ត៌មានលម្អិតនៃតម្លៃរបស់រថយន្ត Subaru Crosstrek Hybrid ឆ្នាំ២០២១ សម្រាប់ទីផ្សារសហរដ្ឋអាមេរិកជាផ្លូវការ ជាមួយនឹងការទទួលបានការអាប់ដេតលើផ្នែករូបរាងមួយចំនួន រួមទាំងបំពាក់ថ្មីជាមួយកាងមុខ, អំពូលកាត់អ័ព្ទ និងប៉ាណាខាងមុខ។

សម្រាប់ទីផ្សារសហរដ្ឋអាមេរិក រថយន្ត Subaru Crosstrek Hybrid មានតម្លៃចាប់ផ្តើមពី ៣៥,៣៤៥ ដុល្លារដែលមានតម្លៃថ្លៃជាងម៉ូដែលឆ្នាំ ២០២០ ចំនួន២០០ ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Crosstrek Hybrid បានបំពាក់ជាមួយម៉ាស៊ីនចំណុះ ២,០លីត្រ និងបច្ចេកវិទ្យា Subaru’s StarDrive ដែលមានម៉ូទ័រអគ្គិសនីចំនួន ២ ដែលមួយមានមុខងារជាអ្នកចាប់ផ្តើមដំណើរការម៉ាស៊ីន និងមួយទៀតជាអ្នកផ្តល់កម្លាំងជំនួយដល់ការបើកបរ។ ហើយម៉ូទ័រអគ្គិសនីទាំង ២អាចសាកភ្លើងនៅពេលរថយន្តកំពុងបើកបរ។

បន្ថែមពីនេះ វាក៏បានបំពាក់ជាមួយមុខងារជំនួយការបើកដោយមានឈ្មោះថា Subaru’s Eyesight Driver Assist Technology ដែលមានមុខងារដូចជា Automatic Pre-Collision Braking and Throttle Management, Lane Keep Assist, Lane Departure and Sway Warning, Lead Vehicle Start Alert, Reverse Automatic Braking, High Beam Assist, Blind Spot Detection with Lane Change Assist, Cross Traffic Alert និងPedestrian Alert System៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម