Mercedes ផលិតឡាន G-Class បាន ៤០ម៉ឺនគ្រឿងហើយ

Mercedes-Benz បាន​ធ្វើ​ការ​អបអរ​សាទរ​​សមិទ្ធផល​ដ៏​​សំខាន់​ថ្មី​មួយ​សម្រាប់​រថយន្ត​ G-Class ដោយ​ក្រុមហ៊ុន​អាច​ផលិត​រថយន្ត​ Off-Road នេះ​បាន​ចំនួន ៤០​ម៉ឺន​គ្រឿង​ហើយ។

រថយន្ត​ G-Class ទី​៤០​ម៉ឺន​គ្រឿង​ គឺ​ជា​ម៉ូដែល​ G400d ពណ៌​ក្រហម​ ដែល​មាន​បំពាក់​ម៉ាស៊ីន Turbodiesel ចំណុះ​ ៣,០លីត្រ ​៦ស៊ីឡាំង ផលិត​កម្លាំង​បាន​ ៣២៥សេះ។ រថយន្ត​នេះ​នឹង​ត្រូវ​ដឹក​ទៅ​ជូន​អតិថិជន​ម្នាក់​រស់​នៅ​ប្រទេស​អាល្លឺម៉ង់​ ដែល​អតិថិជន​រូប​នោះ​មាន​​កាន់​កាប់​រថយន្ត​ G-Class ប្រមាណ ២០​ម៉ូដែល​មក​ហើយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត​ G-Class មាន​ប្រវត្តិ​ដំបូង​តាំង​ពី​​ឆ្នាំ ១៩៧២ មក​ម្ល៉េះ ហើយ​សម្រាប់​រថយន្ត​ G-Class ជំនាន់​ថ្មី​​គឺ​ត្រូវ​បាន​ផលិត​តាំង​ពី​ឆ្នាំ ២០១៨ មក​។ ប៉ុន្មាន​ខែ​មុន​នេះ Mercedes-Benz បាន​​ផ្ដល់​ការ​អាប់ដេត​ថ្មី​លើ​រថយន្ត​ G-Class ដោយ​មាន​បន្ថែម​គ្រឿង​តុបតែង​ជា​ច្រើន​ផង​ដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម