កន្លងមកប្រិយមិត្តធ្លាប់តែបានទស្សនាពីរូបរាងដ៏ស្រស់ស្អាតរបស់រថយន្តទំនើបជាច្រើន តែប្រហែលជាមិនធ្លាប់បានឃើញពីរូបរាងនៃសោរបស់ឡានទាំងនោះទេ។ ខាងក្រោមនេះគឺជារូបរាងសោរបស់រថយន្ត៥គ្រឿងដែលអ្នកប្រហែលមិនធ្លាប់បានឃើញ៖
- សោរថយន្ត Aston Martin ៖ វាមានលក្ខណៈពិសេសជាងគេដោយសារតែផលិតឡើងពីត្បូងគ្រីស្តាល់ ដែលធ្វើឲ្យវាមានតម្លៃដល់ទៅ២០០០ដុល្លារឯណោះសម្រាប់សោនេះមួយ។
- សោរថយន្ត BMW 7 ៖ វាជាប្រភេទសោទាន់សម័យមួយ ដែលមានបំពាក់នូវអេក្រង់ Touch Screen ទំហំ២,២អ៊ីញ អាចបង្ហាញទិន្នន័យក៏ដូចជាបញ្ជារថយន្តបានយ៉ាងច្រើនមុខងារផងដែរ។
- សោរថយន្ត Porsche ៖ សោរបស់រថយន្តនេះឌីហ្សាញយ៉ាងស្រស់ស្អាតដែលមានទ្រង់ទ្រាយដូចនឹងទ្រង់ទ្រាយរបស់រថយន្តតែម្ដង វាក៏មាននូវប៊ូតុងសម្រាប់បញ្ជាមុខងារមួយចំនួនទៀតផង។
- សោរថយន្ត Koenigsegg ៖ សោរបស់រថយន្តកំពូលមួយនេះឌីហ្សាញឡើងដោយមានរូបរាងដូចគ្នាទៅនឹងឡូហ្គោរបស់រថយន្តផ្ទាល់។
- សោរថយន្ត Tesla ៖ មិនខុសពីសោរបស់រថយន្តខាងលើនោះទេ ពោលគឺសោរថយន្តនេះឌីហ្សាញរូបរាងដែលដូចគ្នាទៅនឹងរថយន្តផ្ទាល់៕