ក្រុមហ៊ុន Lamborghini បានបង្ហាញនូវរូបរាងរថយន្តថ្មីមួយ បង្កើតចេញពីគម្រោងការ Squadra Corsa ដែលជារថយន្តម៉ូដែល SC20 ហើយវាមានតែមួយគ្រឿងគត់លើលោក ហើយវាត្រូវបានផលិតឡើងតាមរថយន្ត Lamborghini Roadster។
រថយន្តពិសេសនេះត្រូវបានផលិតឡើងនៅ Lamborghini Centro Stile ដើម្បីបំពេញតាមការចង់បានរបស់អតិថិជនម្នាក់ ដែលអតិថិជននោះបានចូលរួមក្នុងគម្រោងការផលិតតាំងពីពេលចាប់ផ្ដើម រហូតដល់ពេលបញ្ចប់។
រថយន្ត Lamborghini SC20 គឺមានបំពាក់ដោយម៉ាស៊ីនចំណុះ ៦,៥លីត្រ ១២ស៊ីឡាំង ដែលវាអាចផលិតកម្លាំងបាន ៧៦០សេះ។ តួខ្លួនរបស់រថយន្តធ្វើឡើងអំពីសរសៃកាបូន ដែលធ្វើឲ្យវាមានទម្ងន់ស្រាលអាចស្ទុះលឿន ហើយវាបើកបរជ្រែកខ្យល់បានយ៉ាងល្អផងដែរ៕