Bentley បានបង្ហាញចេញនូវផលិតផលគំរូនៃរថយន្ត Mulliner Bacalar ដែលនឹងត្រូវប្រើប្រាស់សម្រាប់ការធ្វើតេស្តភាពធន់ និងការតេស្តជាច្រើនប្រភេទទៀតមុននឹងចាប់ផ្ដើមការផលិតជាផ្លូវការ។
ដើមឡើយរថយន្ត Mulliner Bacalar ប្រភេទគំរូគឺត្រូវបង្ហាញវត្តមាននៅក្នុងកម្មវិធី Geneva Motor Show ឆ្នាំ ២០២០ កាលពីខែមីនា។ យ៉ាងណាក្ដីដោយសារកម្មវិធីត្រូវរំសាយចោលព្រោះជំងឺកូវីដ១៩ ទើបវាត្រូវបង្ហាញខ្លួនយឺតពេល។
គួរដឹងថារថយន្ត Mulliner Bacalar នេះក្រុមហ៊ុនគ្រោងនឹងផលិតត្រឹម ១២គ្រឿងប៉ុណ្ណោះ ដែលរថយន្តទាំងអស់ត្រូវបានអតិថិជនទិញយកទាំងមុនពេលវាបង្ហាញវត្តមានជាផ្លូវការទៅទៀត ទោះបីជារថយន្តមួយគ្រឿងៗមានតម្លៃដល់ខ្ទង់ ២លានដុល្លារក្ដី។
រថយន្តនេះមានបំពាក់នូវម៉ាស៊ីន Twin-Turbo ចំណុះ ៦,០លីត្រ ១២ស៊ីឡាំង ដែលអាចផលិតកម្លាំង ៦៥០សេះ ភ្ជាប់នឹងប្រអប់លេខស្វ័យប្រវត្តិ៨វគ្គ និងប្រព័ន្ធបើកបរប៉ុងពីរ ហើយវាមានល្បឿនអតិបរមា ៣២២គ.ម/ម៉៕