ប្រសិនបើប្រៀបធៀបនឹងរយៈពេលដូចគ្នា គឺរយៈពេល១១ខែនៃឆ្នាំ ២០១៩ ចំនួនលក់រថយន្តនៅអឺរ៉ុបក្នុងឆ្នាំ ២០២០ មានប្រមាណ ៩លានគ្រឿងប៉ុណ្ណោះ ធ្លាក់ចុះពីចំនួនជិត ១២លានគ្រឿងកាលពីឆ្នាំមុន។
ប្រទេសដែលមានការធ្លាក់ចុះខ្លាំងជាងគឺអេស្ប៉ាញ ដែលធ្លាក់ចុះដល់ ៣៥,៣% ចំណែកនៅអ៊ីតាលីធ្លាក់ចុះ ២៩%, នៅបារាំងធ្លាក់ចុះ ជិត២៧% និងនៅអាល្លឺម៉ង់មានធ្លាក់ចុះ ២១,៦%។ គិតក្នុងខែវិច្ឆិកាឆ្នាំ ២០២០ នេះ ចំនួនរថយន្តថ្មីដែលបានចុះបញ្ជីនៅអឺរ៉ុបគឺមាន ៨៩៧ ៦៩២គ្រឿង ដែលបានថយចុះ ១២%។
ក្រុមហ៊ុន Volkswagen Group អាចកាន់កាប់ចំណែកទីផ្សារច្រើនជាងគេ ដោយរយៈពេល១១ខែដំបូង អាចលក់ចេញរថយន្តបានសរុបជិត ២,៣លានគ្រឿង។ ក្រុមហ៊ុនបន្ទាប់គឺ PSA Group (មានម៉ាក Peugeot, Citroen, Opel, DS) អាចលក់បានជិត ១,៤លានគ្រឿង និងក្រុមហ៊ុន Renault Group លក់បានជាង ១លានគ្រឿង៕