លោក Tracy Morgan គឺជាតារាសម្តែងជនជាតិអាមេរិក សិល្បករសំលេង និងតារាកំប្លែង បានក្លាយជាម្ចាស់រថយន្តថ្មីសន្លាង ម៉ាក Bugatti Veyron 16.4 Grand Sport និងមានមោទនភាពបំផុត។ ជាអកុសល សេចក្តីអំណររបស់គាត់គឺមានរយៈពេលខ្លី នៅពេលរថយន្តហុងដា CR-V មួយគ្រឿង បានបុកចំហៀងរថយន្ត ដែលមានតម្លៃ ២ លានដុល្លារ តែ១៥ នាទីបន្ទាប់ពីគាត់បានបើកវាចេញពីកន្លែងលក់រថយន្ត។
ជាសំណាងល្អ គ្មាននរណាម្នាក់រងគ្រោះថ្នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍នោះទេ ហើយការខូចខាតរថយន្តទាំងពីរគឺមានតិចតួចបំផុត។
យោងតាម TheBlast ដែលដកស្រង់ពីស្ថានភាពស្រដៀងនេះដែរ តម្លៃរបស់រថយន្តម៉ាក Bugatti នឹងធ្លាក់ចុះយ៉ាងតិច ២០ ម៉ឺនដុល្លារ យោងតាមរបាយការណ៌គ្រោះថ្នាក់ធ្លាប់ពី Carfax ទោះបីជាមានការខូចខាតតិចតួចនៅកាងមុខ និងស្លាបខាងឆ្វេងផ្នែកខាងមុខក៏ដោយ។
តើអ្នកយល់យ៉ាងណាដែរ?