ក្រុមហ៊ុន Mitsubishi បានប្រកាសអំពីការចាប់ផ្តើមផលិតកម្ម ផលិតរថយន្ត Outlander PHEV នៅក្នុងប្រទេសថៃ ដែលជាកន្លែងផលិតរថយន្តនេះ សម្រាប់ទីផ្សារតំបន់អាស៊ីអាគ្នេយ៍។ ប្រទេសថៃ គឺជាប្រទេសដំបូងផងដែរ ដែលនឹងផលិតរថយន្ត Outlander PHEV របស់ក្រុមហ៊ុន Mitsubishi នៅក្រៅប្រទេសជប៉ុន។
យោងតាមក្រុមហ៊ុនជប៉ុន មូលហេតុចម្បងសម្រាប់ផលិតកម្មក្នុងស្រុក គឺដោយសារនៅក្នុងទីផ្សារថៃមានកំណើនសក្តានុពលខ្ពស់ ដោយយានយន្តដែលផលិតនៅក្នុងប្រទេសនេះត្រូវបានគេរំពឹងថានឹងត្រូវបាននាំចេញទៅប្រទេសដទៃទៀតនៅក្នុងតំបន់។ ហើយសម្រាប់រថយន្តគ្រឿងដំបូង ដែលនឹងប្រគល់ជូនអតិថិជននៅប្រទេសថៃ ត្រូវបានគេរំពឹងថានឹងប្រព្រឹត្តទៅនៅខែមករាឆ្នាំ២០២១នេះ។
រថយន្ត Outlander PHEV បំពាក់ជាមួយម៉ាស៊ីនសាំងចំណុះ ២,៤លីត្រ និងម៉ូទ័រអគ្គិសនី ២។ ហើយសម្រាប់តម្លៃនៅក្នុងទីផ្សារប្រទេសថៃគឺ គេរំពឹងថានឹងមានតម្លៃចាប់ពី ៥៤ ៤០០ដុល្លារ ទៅ ៥៨ ០០០ដុល្លារ៕