Mitsubishi Outlander Sport ឆ្នាំ២០២១ បង្ហាញខ្លួនផ្លូវការ ជាមួយរូបរាងយ៉ាងហំ

Mitsubishi បានធ្វើការបង្ហាញនូវរថយន្ត Outlander Sport ឆ្នាំ២០២១ ដែលនឹងចេញផ្លូវការ នៅលើទីផ្សារសហរដ្ឋអាមេរិច នាខែក្រោយ។

ផ្នែកខាងក្រៅនៃរថយន្ត Outlander Sport បានបំពាក់ថ្មីជាមួយ ប៉ាណាខាងមុខ ពណ៍ខ្មៅ, យ៉ាន់កង់ ទំហំ ១៨អ៊ីញ, អំពូលកាត់អ័ព្ទ ប្រភេទ LED Fog Lights  និងផ្លិតទឹកដែលមានបំពាក់មកជាមួយបច្ចេកវិទ្យា Rain Sensing ។ ចំណែកក្នុងកាប៊ីនវិញ បានបំពាក់ថ្មីមកជាមួយអេក្រង់កម្សាន្ត ទំហំ ៨អ៊ីញ ដែលមានមុខងារ Android Auto និងApple Carplay និងអេក្រង់បង្ហាញព័ត៍មាន ទំហំ ៧អ៊ីញ ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែមពីនេះ Outlander Sport ឆ្នាំ២០២១ ក៏បានបំពាក់នូវប្រព័ន្ធសុវត្តិភាពស្តង់ដាមកជាមួយ ដែលរួមមាន៖ Automatic High Beam Headlights, Lane Departure Warning, Steering Wheel, Shifter, Parking brake និងForward Collision Mitigation System។

Outlander Sport ឆ្នាំ២០២១ នឹងផ្តល់ជម្រើសដូចជា S, ES, SE, BE និង GT ជាមួយតម្លៃចាប់ពី ២០ ៩៩៥ដុល្លារ និងម៉ូឌែលពិសេស Limited Edition (LE) មានតម្លៃចាប់ពី ២៣​ ៩៩៥ដុល្លារ។

សម្រាប់រថយន្ត Outlander Sport ឆ្នាំ២០២១ ផ្តល់នូវជម្រើសម៉ាស៊ីនចំនួន ២ គឺ ម៉ាស៊ីនចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង កម្លាំង ១៤៨សេះ និងម៉ាស៊ីនចំណុះ ២,៤លីត្រ ទំហំ ៤ស៊ីឡាំង កម្លាំង ១៦៨សេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម