ចេញហើយ! រថយន្ត Bentley Bentayga ឆ្នាំ២០២១ ប្រភេទ Hybrid

Bentayga បានប្រកាសចេញម៉ូដែល SUV ដ៏ប្រណីតរបស់ខ្លួនគឺ Bentley Bentayga ឆ្នាំ ២០២១ ដែលជាប្រភេទម៉ាស៊ីន Hybridជាផ្លូវការ និងព្រមទាំងបានអាប់ដេតផ្នែកខាងក្នុង-ខាងក្រៅផងដែរ។

Bentayga Hybrid មានការរចនាផ្នែកខាងមុខថ្មីជាមួយ ប៉ាណាខាងមុខធំជាងមុន, ចង្កៀងមុខ រចនាជារង្វង់មូល រាងបែបពងក្រពើរប្រភេទ LED Matrix និងឡូហ្គូ Hybrid នៅផ្នែកខាងក្រោយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្នែកខាងក្នុងផ្តោតលើប្រព័ន្ធកម្សាន្តមាន ទំហំ ១០,៩ អ៊ីញ ដែលមានគុណភាពបង្ហាញខ្ពស់ និងមានមុខងារApple CarPlay និងAndroid Auto, រន្ធបញ្ចូលថ្ម Type-C, Wireless Phone Charger និងMy Bentley Service via Integrated Sim ។

រថយន្ត Bentayga Hybrid ២០២១ ត្រូវបានបំពាក់ដោយម៉ាស៊ីនសាំង ៣,០លីត្រ Twin-Turbocharged ​V6 និងម៉ូទ័រអគ្គិសនីមួយ ដែលបង្កើតកម្លាំងសរុបបាន ៤៤៣ សេះ និងកម្លាំងបង្វិល ៧០០ Nm។ ហើយយោងតាមស្តង់ដារអឺរ៉ុប លទ្ធផលតេស្តរថយន្តប្រភេទ SUV ប្រណីត Bentley អាចធ្វើដំណើរបានចម្ងាយជិត ៥០ គីឡូម៉ែត្រ ​ជាមួយម៉ូទ័រអគ្គិសនីដែលមានថាមពល ១៧,៦ គីឡូវ៉ាត់ម៉ោង និងអាចសាកពេញដោយប្រើពេល ២,៥ម៉ោងផងដែរ។

យោងតាមផែនការរបស់ Betley រថយន្ត Bentayga Hybrid ឆ្នាំ ២០២១នេះ នឹងត្រូវដាក់លក់ចាប់ពីពាក់កណ្តាលឆ្នាំ ២០២១នេះ ចំណែកឯតម្លៃនឹងប្រកាសនៅពេលចេញលក់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម