ទីបំផុត Hyundai ចេញឡាន Tucson N Line ឆ្នាំ២០២២ ជាផ្លូវការ

នៅទីបំផុត ក្រុមហ៊ុន Hyundai បានប្រកាសចេញរថយន្ត Tucson N Line ស៊េរីថ្មីសន្លាងជាផ្លូវការ ដែលនឹងមានលក់នៅលើទីផ្សារអឺរ៉ុប ក្នុងពេលឆាប់ៗខាងមុខនេះតែម្តង។

រថយន្ត Hyundai Tucson N Line ឆ្នាំ២០២២ ថ្មីនេះទទួលបានការអាប់ដេតរូបរាងជាច្រើន ជាពិសេសគឺប៉ាណាមុខធំ ហើយខ្ពស់ជាងម៉ូដែល Tucson ធម្មតា។ មិនតែប៉ុណ្ណោះ វាក៏បានលេងពណ៌ខ្មៅមួយជុំរថយន្ត រួមទាំងគម្រប់កញ្ចក់ចំហៀង និង យ៉ាន់ Alloy ១៩អ៊ីញ ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត SUV នេះនឹងផ្តល់ជម្រើសចំនួន ៧ ពណ៌ រួមទាំង ពណ៌ប្រផេះ N Line exclusive Shadow Grey ទៀតផង។ ចំណែកឯកាប៊ីនខាងក្នុងរបស់វាមានបំពាក់ពូកស្បែក រំលេចដោយថ្នេរដេរពណ៌ក្រហមយ៉ាងទាក់ទាញ។

ទោះជាយ៉ាងណាក៏ដោយ Tucson N Line ថ្មី បំពាក់ម៉ាស៊ីនម៉ាស៊ូតចំណុះ ១,៦លីត្រ មានកម្លាំង ១៣៤សេះ និងម៉ាស៊ីន Plug-in Hybrid មានកម្លាំង ២៦១សេះ។ ក្រៅពីនោះវាក៏បានអាប់ដេតលើប្រព័ន្ធបូមផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម