Nissan ចេញឡានអគ្គិសនី Leaf10 Special Edition ថ្មី អបអរខួប១០ឆ្នាំសម្រាប់ម៉ូដែលនេះ

ក្រុមហ៊ុន Nissan បានប្រកាសចេញរថយន្តប្រភេទពិសេសមួយនៃម៉ូដែល Leaf ដើម្បីអបអរសាទរខួបលើកទី ១០ឆ្នាំ នៃម៉ូដែលនេះ ដោយហៅថា Leaf10។

រថយន្ត Nissan Leaf10 ថ្មី នឹងចេញលក់នៅអឺរ៉ុប ចាប់ពីខែកុម្ភៈនេះ ដោយមានតួខ្លួនពណ៌ពិសេសប្លែកថ្មី និងការតុបតែងប្លែកខុសពីម៉ូដែល Leaf ធម្មតាផងដែរ។ ជាមួយគ្នានេះរថយន្ត Leaf10 នឹងមានលក់ក្នុងចំនួនកំណត់ ប៉ុន្តែក្រុមហ៊ុន Nissan មិនបានបញ្ជាក់ថាចំនួនប៉ុន្មានឡើយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Nissan Leaf10 នឹងមានបំពាក់មុខងារ Blind Spot Intervention និង កញ្ចក់មើលក្រោយ Intelligent Rear View Mirror មកស្តង់ដារតែម្តង។

ចំពោះតម្លៃវិញ Nissan Leaf10 ថ្មីនឹងត្រូវដាក់លក់ចាប់ពី ២៨ ៨២០ផោន ឬប្រហែលខ្ទង់ ៣៩ ៤០០ដុល្លារសម្រាប់ទីផ្សារអឺរ៉ុប៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម