Lexus IS 500 បំពាក់ម៉ាស៊ីន ៨ស៊ីឡាំង ចេញជាផ្លូវការ

រថយន្ត Lexus IS 500 F Sport Perfomance ដែលជាស៊េរីឆ្នាំ ២០២២ បានបង្ហាញវត្តមានជាផ្លូវការនៅលើទីផ្សារសហរដ្ឋអាមេរិក ដោយមានការនាំយកត្រឡប់មកវិញនូវម៉ាស៊ីន ៨ស៊ីឡាំង ដែលអ្នកប្រើប្រាស់ភាគច្រើនបានស្នើសុំ។

Lexus IS 500 F SPORT Performance

IS 500 F Sport Perfomance មានបំពាក់ម៉ាស៊ីនចំណុះ ៥,០លីត្រ ៨ស៊ីឡាំង ដែលផលិតកម្លាំងបាន ៤៧២សេះ ភ្ជាប់នឹងប្រអប់លេខអូតូចំនួន ៨វគ្គ។ វាមានសមត្ថភាពអាចស្ទុះពី ០ ដល់ ៩៦គ.ម/ម៉ បានដោយប្រើពេលត្រឹម ៤,៥វិនាទី និងមានកម្រិតស៊ីសាំង ៩,៨លីត្រ ពេលបើក ១០០គីឡូម៉ែត្រលើផ្លូវលាតក្រៅក្រុង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

IS 500 F Sport Perfomance នេះមានទម្ងន់ធ្ងន់ជាង IS 350 F Sport Perfomance តែប្រមាណ ៦៥គីឡូក្រាមប៉ុណ្ណោះ ដោយទម្ងន់សរុបរបស់វាគឺ ១ ៧៦៥គីឡូក្រាម។

រថយន្តនេះមានមកជាស្តង់ដារនូវកញ្ចប់ Dynamic Handling Package ដែលក្នុងនោះមានប្រព័ន្ធបូមដែលអាចបត់បែនបានតាមសភាពការ និងមុខងារមួយចំនួនទៀតដែលជំនួយដល់ការបើកបរកាន់តែប្រសើរ។ បន្ថែមពីនេះវាក៏មាននូវកញ្ចប់ Lexus Safety System+ 2.5 ផងដែរ។

រថយន្ត Lexus IS 500 F Sport Perfomance ឆ្នាំ ២០២២ មួយនេះ នឹងចេញលក់ជាផ្លូវការនៅអំឡុងចុងឆ្នាំ ២០២១ ដោយខាងក្រុមហ៊ុនមិនទាន់បានប្រាប់អំពីតម្លៃលក់នៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម