បើមានលក្ខណៈពិសេសៗទាំងនេះ តើគិតយ៉ាងណាដែរចំពោះ Mazda BT-50 ស៊េរីថ្មីនេះ?

យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន Mazda ប្រចាំនៅកម្ពុជា បានធ្វើការប្រកាសចេញនៅរថយន្ត Pickup ថ្មីរបស់ខ្លួនដែលបានធ្វើការផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង គឺម៉ូឌែល BT-50 ឆ្នាំ២០២២។ ជាមួយគ្នានេះដែរយើងក៏មិនទាន់ដឹងថាតើលក្ខណៈពិសេសៗ ដែលក្រុមហ៊ុននាំចូលយកលក់នោះយ៉ាងណានោះទេ ប៉ុន្តែថ្ងៃនេះយើងនឹងនាំបងប្អូនទាំងអស់គ្នាមកស្គាល់ពីចំណុចពិសេសៗ ដែលក្រុមការងារយើងបានដកស្រង់ពីគេហទំព័រផ្លូវការរបស់ Mazda ប្រទេសអូស្រ្តាលី ហើយចំណុចទាំងអស់នោះរួមមាន៖

  • ការរចនាផ្នែកខាងក្រៅ គឺត្រូវបានផ្លាស់ប្តូរថ្មីទាំងស្រុង ទាំងមុខ ចំហៀង និងក្រោយ ជាពិសេសគឺផ្នែកខាងមុន ដោយបានយកលំនាំតាមត្រកូល SUV របស់ខ្លួន មកបំពាក់លើប្រភេទ Pickup នេះតែម្តង។ ថាសកង់វិញក៏ផ្តល់នូវការទាក់ទាញមួយកំរឹតទៀតដែរ

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ការរចនាផ្នែកខាងក្នុង

    • កុងទ័រប្រភេទ LCD
    • ប្រព័ន្ធកំសាន្តទំហំរហូតដល់ ៩អុីញ មានមុខងារ Apple CarPlay និង Android Auto
    • កៅអីស្បែក ភ្ជាប់ដោយមុខងារកម្តៅ
    • ឧបករណ៍បំពងសំឡេង ៨ចំណុច
  • ប្រព័ន្ធសុវត្ថិភាពថ្មី ដែលមានដូចជា៖
    • ប្រព័ន្ធគ្រប់គ្រងការអូសសណ្តោង TSC
    • ប្រព័ន្ធផ្តល់សញ្ញា ពេលចេញពីចំណត RCTA
    • ប្រព័ន្ធរក្សាគន្លងផ្លូវ ពេលកំពុងបើកបរ LDW
    • ប្រព័ន្ធផ្តល់សញ្ញានៅផ្នែកចំហៀង BSM
    • ប្រព័ន្ធកំណត់ល្បឿនថេស្វ័យប្រវិត្ត ACC
    • ប្រព័ន្ធគ្រប់ការការចុះចំណោត HDC
    • កាំម៉េរាមើលក្រោយ និងសេនស័រជំនួយពេលចូលចំណត ឬថយក្រោយ
  • ប្រព័ន្ធបញ្ឆេះរថយន្តពីចម្ងាយ Remote Engine Start
  • ម៉ាស៊ីនម៉ាស៊ូតថ្មី ចំណុះ ៣,០លីត្រ ៤សុីឡាំង កម្លាំង ១៤០គីឡូវ៉ាត់ (ប្រហែល ១៨៨សេះ) កម្លាំងរមូល ៤៥០ញ៉ូតុនម៉ែត្រ កំរឹតស៊ីប្រេងឥន្ធនៈប្រហែល ៧,៧លីត្រជាមធ្យម។

សម្រាប់កម្ពុជាវិញ ក្រុមហ៊ុនផ្លូវការបានធ្វើការប្រកាសចេញតម្លៃពិសេសគឺ ៤៥ ០០០ដុល្លារ ប៉ុន្តែយើងនៅតែមិនទាន់ដឹងអំពីលក្ខណៈលម្អឹតនៃរថយន្តនោះនៅឡើយ​។ ប្រសិនបើលក្ខណៈពិសេសៗប៉ុណ្ណឹង តើបងប្អូនយល់យ៉ាងណាដែរ?

ផ្ទាំងផ្សាយពាណិជ្ជកម្ម