រថយន្ត Isuzu D-Max ស៊េរីឆ្នាំ ២០២១ ដែលមានការផ្លាស់ប្ដូររូបរាងថ្មីបានបង្ហាញវត្តមានជាផ្លូវការលើទឹកដីប្រទេសអង់គ្លេស ដែលមានជម្រើសតួខ្លួនចំនួនបីប្រភេទ និងមានជា Option ចំនួនបីផងដែរគឺមាន Business, All-Purpose និង Adventure។
តម្លៃរបស់ Isuzu D-Max នៅអង់គ្លេសគឺមានចាប់ផ្ដើមពីប្រមាណ ២៩ ៤៧៩ដុល្លារ ដែលរថយន្តនេះគឺមានដំណើរការដោយម៉ាស៊ីនម៉ាស៊ូតអាចផលិតកម្លាំងបាន ១៦២សេះ។ វាមានគួបផ្សំដោយលេចដៃ ៦វគ្គជាស្តង់ដារ ឬជម្រើសលេខអូតូ ៦វគ្គ ជាមួយជម្រើសបើកបរប៉ុង១ ឬជម្រើសបើកបរប៉ុងពីរ។
រថយន្ត Isuzu D-Max ថ្មីដំបូងគេនឹងបង្ហាញវត្តមាននៅតាមហាងលក់នៅអង់គ្លេសនាខែក្រោយនេះ ដោយមានការធានារយៈពេល ៥ឆ្នាំ ឬរយៈចម្ងាយ ២០ម៉ឺនគីឡូម៉ែត្រ៕