Porsche ជះ ៨៣លានដុល្លារទៀត ទិញភាគហ៊ុនក្រុមហ៊ុនឡានអគ្គិសនីរបស់ក្រូអាត

ក្រុមហ៊ុនរថយន្តអាល្លឺម៉ង់ Porsche បានយល់ព្រមបង្កើនចំណែកភាគហ៊ុនក្នុងក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Rimac ឡើងដល់ ២៤% ដែលការជួញដូរនេះបានធ្វើឲ្យតម្លៃរបស់ក្រុមហ៊ុនក្រូអាតមួយនេះកើនឡើងរហូតដល់តម្លៃ ៩៤៧លានដុល្លារ។

គួរដឹងថាកាលពីឆ្នាំ ២០១៨ ក្រុមហ៊ុន Porsche បានទិញភាគហ៊ុន ១០% ពីក្រុមហ៊ុន Rimac ដែលមួយឆ្នាំក្រោយមកក៏បានដំឡើងដល់ ១៥% ហើយលលើកចុងក្រោយនេះ Porsche បានទិញបន្ថែម ៨,៨% ដែលបានចំណាយទឹកប្រាកើប្រមាណ ៨៣លានដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រធានផ្នែកហិរញ្ញវត្ថុរបស់ Porsche បាននិយាយដូចនេះថា ៖​ ” Rimac នឹងក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់លេខ១របស់ Porsche និងក្រុមហ៊ុនផលិតរថយន្តដទៃទៀតសម្រាប់ផ្នែកបច្ចេកវិទ្យាទំនើបចុងក្រោយ។”

គួរដឹងថាបច្ចុប្បន្ននេះក្រុមហ៊ុន Rimac មានលក់រថយន្តមហាកម្លាំងម៉ូដែល C2 ដែលមានសមត្ថភាពអាចផលិតកម្លាំងបាន ១៩១៤សេះ មានល្បឿនអតិបរមា ៤១៥គ.ម/ម៉ ដែលមានដាក់លក់តម្លៃជាង ២លានដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម