Mazda3 សេរ៊ីឆ្នាំ ២០២១ ទទួលបានជម្រើសម៉ាស៊ីនថ្មី កម្លាំងខ្លាំងជាងមុន

ក្រុមហ៊ុន Mazda បានធ្វើការប្រកាសចេញជាផ្លូវការនូវម៉ាស៊ីនប្រភេទថ្មី ២,០លីត្រ សម្រាប់បំពាក់លើរថយន្ត Mazda3 និង CX-30 ឆ្នាំ២០២១ ដែលម៉ាស៊ីនប្រភេទថ្មីនេះ មានកម្លាំងខ្លាំង និងប្រសិទ្ធភាពជាងមុន ក្នុងការកាត់បន្ថយផ្សែងពុល និងសន្សំសំចៃប្រេង។

ក្រុមហ៊ុន Mazda បានអោយឈ្មោះម៉ាស៊ីនថ្មីនេះថា e-SkyActiv X ដែលអាចបង្កើតកម្លាំងបានរហូតដល់ ១៨៣សេះ និងកម្លាំងរមួល ២៤០Nm ដែលមានកម្លាំងខ្លាំងជាងប្រភេទចាស់ ៦សេះ និង ១៦Nm។ បន្ថែមពីនេះ រថយន្ត Mazda3 និង CX-30 ក៏មានជម្រើសម៉ាស៊ីនប្រភេទ e-SkyActiv G កម្លាំង ១២០សេះផងដែរ

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Mazda3 មានជម្រើស ៤ប្រភេទគឺ SE-L Lux, Sport Lux, GT Sport និង GT Sport Tech។ ខណ:ពេលដែលទទួលបានម៉ាស៊ីនថ្មី ក្នុងនោះម៉ូឌែលប្រភេទ Sport Lux, GT Sport និង GT Sport Tech ក៏ទទួលបាននួវការបំពាក់ជាមួយដំបូលកញ្ចក់ Sunroof ផងដែរ។

ចំពោះម៉ូដែលថ្មី CX-30 ក្រុមហ៊ុន Mazda ក៏ផ្តល់ជូនអ្នកប្រើប្រាស់នូវជម្រើស ៤ ប្រភេទស្រដៀងនឹងរថយន្ត Mazda3 ផងដែរ។ GT Sport និង GT Sport Tech មានជម្រើសប៉ុងចំនួន ២ប្រភេទ គឺ AWD និង FWD។

រថយន្ត Mazda CX-30 ស៊េរីឆ្នាំ ២០២១ ត្រូវបានគេរំពឹងថានឹងចេញលក់នៅចក្រភពអង់គ្លេសក្នុងខែនេះ ខណៈពេលដែល Mazda3 ថ្មីនឹងចេញលក់ចាប់ពីថ្ងៃទី ១ ខែមេសា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម