Volkswagen Touareg R បង្ហាញតម្លៃផ្លូវការ ថោកជាង Audi SQ7 រៀងក្រែលដែរ

ក្រុមហ៊ុន Volkswagen បានចាប់ផ្តើមទទួលយកការបញ្ជាទិញ ចំពោះរថយន្ត Touareg R នៅក្នុងប្រទេសអង់គ្លេស ជាមួយនឹងតម្លៃចាប់ពី ១០ម៉ឺនដុល្លារ។

តម្លៃខ្លួនប៉ុណ្ណេះ ធ្វើឲ្យវាថោកជាងរថយន្ត Audi SQ7 ដែលបំពាក់ម៉ាស៊ីនចំណុះ ៤,០លីត្រ twin-turbo ទមហំ ៨ស៊ីឡាំង កម្លាំង ៥០០សេះ ដល់ទៅជិត ១ម៉ឺនដុល្លារឯណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដោយឡែក រថយន្ត Volkswagen Touareg R បានបំពាក់ម៉ាស៊ីនប្រភេទ Plug-in Hybrid ដោយគួបផ្សំរវាងម៉ាស៊ីនសាំងចំណុះ ៣,០លីត្រ ទំហំ ៦ស៊ីឡាំង ជាមួយម៉ូទ័រអគ្គិសនីមួយ និងកញ្ចប់អាគុយអគ្គិសនីមួយ។

វាបង្កើតកម្លាំងបានសរុប ៤៥៥សេះ ហើយប្រើប្រាស់ប្រអប់លេខអូតូ ៨វគ្គ និងប៉ុងពីរ 4Motion AWD ដែលអនុញ្ញាតឲ្យវាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៥,១វិនាទី ហើយមានល្បឿនអតិបរមា ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង។

ជាមួយគ្នានេះ អាគុយអគ្គិសនីនោះអាចឲ្យ Volkswagen Touareg R បើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធ ៤៥គីឡូម៉ែត្រទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម