MINI Cooper S 60 Years Edition ផលិតតែ ៥០០ គ្រឿងគត់

នាពេលថ្មីៗនេះ MINI បាន​បង្ហាញ​ម៉ូដែល Cooper S ថ្មី ប្រភេទ “60 Years Edition” ដោយ​ផលិត​មាន​ចំនួន​កំណត់​សម្រាប់​ទីផ្សារ​ចក្រភពអង់គ្លេស ដើម្បី​អបអរ​ដល់​ខួប ៦០ ឆ្នាំ ចាប់​តាំង​ពី​រថយន្ត BMC Mini ដើម ដែល​បាន​បន្ត​ផលិតកម្ម​រហូត​ដល់​ឆ្នាំ ២០០០ និង​ជា​រថយន្ត​អង់គ្លេស​លក់​ដាច់​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត។

MINI Cooper S 60 Years Edition នឹង​ត្រូវ​ផលិត​ត្រឹមតែ ៥០០ គ្រឿង​ប៉ុណ្ណោះ ហើយ​មាន​តម្លៃ​ចាប់​ពី ៣៨ ៥៣០ ដុល្លារ។ តួ​ផ្នែក​ខាង​ក្រៅ​របស់​វា​មាន​ពណ៌​បៃតង​ចាស់ (British Racing Green IV) ជាមួយ​នឹង​ការ​រចនា​យ៉ាង​ស្រស់ស្អាត គួរ​ឲ្យ​ស្រលាញ់។ វា​បំពាក់​យ៉ាន់​អាលុយមីញ៉ូម​ទំហំ ១៧ អ៊ីញ ហើយ​ថែម​ទាំង​មាន​តែម “60 Years” ដើម្បី​បញ្ជាក់​ថា​វា​ជា​ម៉ូដែល​ពិសេស។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

MINI បាន​បំពាក់​កៅអី​ស្បែក​ពណ៌​កាហ្វេ (Dark Cacao) និង​មាន​ថ្នេរ​ដេរ​ពណ៌​ស​រំលេច​គ្នា​យ៉ាង​ទាក់ទាញ, អេក្រង់ Touchscreen ទំហំ ៨ អ៊ីញ ជាមួយ​នឹង​មុខងារ Sat-nav, Bluetooth និង Apple CarPlay ផងដែរ។ មិន​តែ​ប៉ុណ្ណោះ ថែម​ទាំង​មាន​មុខងារ​សាក​ថ្ម​ទូរសព្ទ​មិន​បាច់​ប្រើ​ខ្សែ​ទៀត​ផង។

MINI Cooper S នេះ​បាន​បំពាក់ Option “Comfort Plus Pack” ដោយ​ក្នុង​នោះ​រួម​មាន កាមេរ៉ា​មើល​ក្រោយ, មុខងារ Park Distance Control, កញ្ចក់​ចំហៀង​បិទ​បើក​អូតូ, ចង្កៀង​មុខ​ក្រោយ​ប្រភេទ LED, ផ្តិត​ទឹក​សេនសឺ, ប្រព័ន្ធ​ភ្លើង Ambient Lighting និង Intelligent Emergency Call។

រថយន្ត MINI Cooper S 60 Years Edition ប្រើម៉ាស៊ីន​សាំង​ចំណុះ ២,០ លីត្រ Turbocharged ទំហំ ៤ ស៊ីឡាំង មានកម្លាំង ១៩២ ​ហើយដំណើរការដោយ​ប្រអប់លេខ​អូតូ ៧ វគ្គ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម