រថយន្ត Hummer អគ្គិសនីមិនត្រឹមតែជារថយន្តដែលមានកម្លាំងខ្លាំងនោះទេ ប៉ុន្តែពេលនេះវាបានជាប់ឈ្មោះជារថយន្តភីកអាប់អគ្គិសនីដ៏មានតម្លៃមួយ ដោយសារវាអាចលក់បានដល់តម្លៃ ២,៥លានដុល្លារ ក្នុងកម្មវិធីដេញថ្លៃ Barret Jackson Auction។
រថយន្ត Hummer EV ដែលលក់បានតម្លៃមហាសាលនេះគឺជារថយន្តមួយគ្រឿងដំបូងគេ ដែលវាគឺជាប្រភេទ Edition 1 ដោយតម្លៃធម្មតារបស់វាគឺមានចាប់ផ្ដើមពី ១១២ ៥៩៥ដុល្លារ នៅសហរដ្ឋអាមេរិក។ រថយន្តនេះអាចផលិតកម្លាំងបាន ១០០០សេះ ដែលមានសមត្ថភាពស្ទុះពី ០ ដល់ ៩៦គ.ម/ម៉ ក្នុងពេលត្រឹម ៣វិនាទី និងអាចបើកបរបានចម្ងាយដល់ ៥៦០គីឡូម៉ែត្រផងដែរ។
បន្ថែមពីលើរថយន្តភីកអាប់នេះ ក្រុមហ៊ុន GMC ក៏មានគម្រោងបញ្ចេញលក់រថយន្ត Hummer អគ្គិសនីប្រភេទ SUV ដែលវានឹងបង្ហាញវត្តមានជាផ្លូវការនៅថ្ងៃទី៣ ខែមេសា ខាងមុខនេះតែម្ដង៕