រថយន្ត Mazda MX-30 ដែលជាប្រភេទ Hybrid នឹងមានដាក់លក់លើទីផ្សារប្រទេសអូស្ត្រាលីនៅត្រីមាសទី២នៃឆ្នាំ ២០២១ នេះ ជាមួយជម្រើសចំនួនបីប្រភេទមានតម្លៃចាប់ពីប្រមាណ ២៥ ៩០០ដុល្លារឡើងទៅ។
Mazda MX-30 Hybrid នៅអូស្ត្រាលីមានប្រភេទ G20e Evolve មានតម្លៃចាប់ពីប្រមាណ ២៥ ៩០០ដុល្លារ, ប្រភេទ G20e Touring មានតម្លៃចាប់ពីប្រមាណ ២៧ ៨០០ដុល្លារ និងប្រភេទ G20e Astina មានតម្លៃចាប់ពីប្រមាណ ៣១ ២៣០ដុល្លារ ជាប្រភេទដែលទំនើបជាងគេ។
តម្លៃខុសគ្នាធ្វើឲ្យរថយន្ត MX-30 Hybrid ទាំងបីប្រភេទមានប្រណីតភាព និងភាពទំនើបខុសៗគ្នា ប៉ុន្តែវាមានបំពាក់ដូចគ្នានូវប្រព័ន្ធសុវត្ថិភាពរបស់ Mazda ដែលមានដូចជា blind spot monitoring, driver attention alert, emergency lane keeping with road keep assist and blind spot assist, forward collision warning, hill start assist, lane departure warning, lane keep assist, rear cross traffic alert, traffic sign recognition, Sensor ជំនួយការចូលចត, កាមេរ៉ាសម្រាប់ពេលថយក្រោយ និង radar cruise control ផងដែរ។
រថយន្ត MX-30 Hybrid មានគួបផ្សំដោយម៉ាស៊ីន ២,០លីត្រ ៤ស៊ីឡាំង ដែលអាចផលិតកម្លាំងបាន ១៥៣សេះ ជាមួយនឹងប្រព័ន្ធ M Hybrid របស់ Mazda។ រថយន្តនេះមានកម្រិតស៊ីប្រេងជាមធ្យមត្រឹម ៦,៤លីត្រ សម្រាប់ការបើកបរចម្ងាយ ១០០គីឡូម៉ែត្រ៕