មុនការប្រកាសចេញជាផ្លូវការនៅថ្ងៃទី១៥ ខែមេសាខាងមុខនេះ ក្រុមហ៊ុន Hyundai បានបង្ហាញចេញនូវរូបភាព Teaser បង្ហាញពីរូបរាងរថយន្តភីកអាប់ដំបូងបំផុតរបស់ខ្លួនដែលមានឈ្មោះថា Hyundai Santa Cruz។
Santa Cruz គឺជារថយន្តភីកអាប់ខ្នាតតូចមួយ ហើយបើតាមរូបភាព Teaser បង្ហាញថាវាមានរចនាបថមួយដែលពោរពេញដោយអំណាចដែលមើលទៅទាក់ទាញខ្លាំងបើប្រៀបធៀបនឹងរថយន្តភីកអាប់ខ្នាតតូចដទៃទៀត។ គួរដឹងថារចនាបថរបស់ Santa Cruz គឺបានយកលំនាំតាមខ្លះៗពីរថយន្ត Santa Cruz Concept ទ្វារពីរដែលបានបង្ហាញខ្លួនកាលពីឆ្នាំ ២០១៥។
ក្រៅពីបានបង្ហាញរូបរាង អំពីលក្ខណៈសម្បត្តិបច្ចេកទេសរបស់រថយន្ត Santa Cruz នេះនៅមិនទាន់មានការបង្ហើបពី Hyundai នៅឡើយទេ។ យ៉ាងណាក្ដីគេរំពឹងថាវានឹងមានផ្ដល់ជូនជម្រើសម៉ាស៊ីនច្រើនប្រភេទ ដែលទំនងជាមានប្រភេទចំណុះ ២,៥លីត្រ ៤ស៊ីឡាំងមកជាមួយផងដែរ៕