រថយន្ត Hyundai Kona Electric ស៊េរីឆ្នាំ២០២១ ត្រូវបានប្រកាសចេញលក់ជាផ្លូវការ នៅក្នុងប្រទេសអូស្ត្រាលី។
សម្រាប់ទីផ្សារខាងលើ រថយន្ត Kona Electric ផ្តល់ជម្រើសចំនួន ២ ម៉ូដែល គឺ Kona Electric Elite និង Kona Electric Highlander។ ម៉ូដែលទាំងពីរនេះនឹងប្រើគ្រឿងមេកានិចដូចគ្នា គឺ កញ្ចប់អាគុយទំហំ ៦៤គីឡូវ៉ាត់ម៉ោង និងម៉ូទ័រអគ្គិសនីមួយ មានកម្លាំង ២០១សេះ និងផ្តល់ចម្ងាយបើកបរ ៣០០ម៉ាយ៍ ឬ ៤៨០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។
មិនតែប៉ុណ្ណោះ Kona Electric Elite និង Kona Electric Highlander ក៏បំពាក់ប្រព័ន្ធសុវត្ថិភាពដូចគ្នាដែរ ដោយក្នុងនោះរួមមានទាំងមុខងារ Lane Keeping Assist, Lane Following Assist, Blind-Spot Collision-Avoidance Assist, Rear Cross-Traffic Collision-Avoidance Assist, Safe Exit Warning និង Rear Occupant Alert ផងដែរ។
ចំពោះកាប៊ីខាងក្នុងវិញ Kona Electric ឆ្នាំ២០២១ បំពាក់ប្រព័ន្ធសំឡេង Harman Kardon ដោយមានបាស ៨គ្រាប់, កុងទ័រឌីជីថល ១០,២៥អ៊ីញ, កន្លែងសាកថ្មឥតប្រើខ្សែ, ដៃចង្កូតមានមុខងារកម្តៅ, កៅអីមុខក្រោយមានមុខងារកម្តៅ, ប្រព័ន្ធភ្លើង Ambient Lighting និងកុងទ័របាញ់លើកញ្ចក់ជាដើម។
រថយន្ត Hyundai Kona Electric Elite ឆ្នាំ២០២១ នឹងមានតម្លៃចាប់ពី ៤៧ ៤០០ដុល្លារ ខណៈ Highlander វិញគឺ ៥០ ៤៦០ដុល្លារ៕