SUV អគ្គិសនីកៅអី ៣ជួរ ឆ្នាំ២០២២ របស់ Volkswagen សាកម្តងជិះបាន ៥៨៨គ.ម

ក្រុមហ៊ុន Volkswagen បានធ្វើការបង្ហាញចេញនូវរថយន្ត ID.6 ប្រភេទអគ្គិសនីកៅអី ៣ជួរ ឆ្នាំ២០២២ ជាផ្លូវការ នៅក្នុងកម្មវិធី ពិព៌ណរថយន្ត Shanghai Auto Show 202។

រថយន្ត ID.6 ត្រូវបានផលិតឡើងជាពិសេសសម្រាប់ទីផ្សារប្រទេសចិន ជាមួយជម្រើស ២ម៉ូដែលគឺ ID.6 CROZZ និង ID.6 X។ វាមានប្រវែងសរុប ៤,៨ម៉ែត្រ, ទទឹង ១ ៨៤៨មីលីម៉ែត្រ, កម្ពស់ ១ ៦៨០ មីលីម៉ែត្រ, ប្រវែងពីកង់មុខ ដល់កង់ក្រោយ ២ ៩៦៥មីលីម៉ែត្រ និងមានកម្ពស់ជាង ID.4 ប្រហែល ៥០មីលីម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តអគ្គិសនីនេះ បានបំពាក់ជាមួយកញ្ចប់អាគុយពីប្រភេទ គឺ ៥៨គីឡូវ៉ាត់ និង ៧៧គីឡូវ៉ាត់។ យោងតាម NEDC Test Cycle បានអោយដឹងថា នៅពេលសាកភ្លើងពេញម្តង វាអាចបើកបរបានចម្ងាយ ៤៣៦គីឡូម៉ែត្រ និង ៥៨៨គីឡូម៉ែត្រ។

បន្ថែមពីនេះវាក៏បានបំពាក់ជាមួយម៉ូទ័រអគ្គិសនីមួយ ដែលមានកម្លាំងសរុប ៣០១សេះ ព្រមទាំងអាចស្ទុះពីល្បឿនកុងទ័រ ០-១០០ គ.ម/ម៉ ប្រើពេលសរុប ៦,៦វិនាទី និងមានល្បឿនអតិបរមា ១៦០គ.ម/ម៉។

ភាពខុសគ្នារវាងម៉ូដែល X និង Crozz រួមមានរូបរាងចង្កៀងមុខ-ក្រោយ, កាងមុខ-ក្រោយ និងរូបរាងផ្នែកខាងក្រោយ។ សម្រាប់រថយន្ត ID.6 បានបំពាក់ជាមួយចង្កៀងមុខ ប្រភេទLED ភ្ជាប់ដោយអំពូលបំភ្លឺពេលថ្ងៃ LED, ចង្កៀងក្រោយ LED, ដៃទ្វាប្រភេទFflush-faced, ឡូហ្គូ VW និងថាកង់ទំហំ ១៩ និង ២១អ៊ីញ។ ចំនែកផ្នែកខាងក្នុងបំពាក់ជាមួយ កៅអីចំនួន ៦ ឬ៧, អេក្រង់កម្សាន្ត ទំហំ ១២អ៊ីញ, កុងទ័របង្ហាញព័ត៌មានទំហំ​ ៥អ៊ីង, ដំបូលកញ្ចក់ Panoramic Sunroof និងប្រព័ន្ធតន្រ្តីប្រភេទ Harman/Kardonផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម