អ្នកចង់បើកសាកឡាន Kia Telluride ត្រូវព្រមបង់លុយថែមដល់ ១៨០០០ដុល្លារ លើសតម្លៃដើមជាមុនសិន

ហាងលក់រថយន្តមួយកន្លែងនៅសហរដ្ឋអាមេរិក បានតម្រូវឲ្យអតិថិជនយល់ព្រមចំណាយលុយលើសតម្លៃធម្មតាចន្លោះពី ១៥ ០០០ដុល្លារ ដល់ ១៨ ០០០ដុល្លារ ប្រសិនបើចង់បើកបរសាកល្បងរថយន្ត Kia Telluride ដោយសាររថយន្តនេះមានចំនួនកំណត់ និងដោយសារប្រជាប្រិយភាពរបស់រថយន្តនេះផងដែរ។

រថយន្ត Kia Telluride ស៊េរីឆ្នាំ២០២១ ប្រភេទ SX មានតម្លៃចាប់ពី ៤៤ ៣៩០ដុល្លារនៅសហរដ្ឋអាមេរិក ជាមួយប្រព័ន្ធបើកបរប៉ុងពីរ។ ប្រសិនបើបន្ថែម Option ទាំងអស់ តម្លៃអាចឡើងដល់ប្រមាណ ៥២ ៩៨០ដុល្លារ។ ដូចនេះការដំឡើងថ្លៃដល់ជិត ២ម៉ឺនដុល្លាររបស់ហាងលក់បានធ្វើឲ្យរថយន្ត Telluride ចូលដល់លំដាប់ឡាន SUV ប្រណីតមួយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់តម្លៃឡើងថ្លៃដ៏ខ្ពស់នេះដែរ គេអាចទិញរថយន្ត SUV ប្រណីតដទៃទៀត ហើយអាចសល់លុយបន្តិចបន្តួចផងដែរ។ ដូចជាប្រមាណ ៥៥ ០០០ដុល្លារ អាចទិញបានរថយន្ត Genesis GV80, Mercedes-Benz GLE និង Audi Q7 ខណៈដែលខ្ទង់ ៨ម៉ឺនដុល្លារអាចទិញបានរថយន្ត BMW X7 ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម