Subaru BRZ ឆ្នាំ ២០២៤ ទទួលបានបច្ចេកវិទ្យា EyeSight Driver Assist ឡើងថ្លៃជិត ២ពាន់ដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Subaru បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Subaru BRZ ស៊េរីឆ្នាំ ២០២៤ មាន ៤ ម៉ូដែលសម្រាប់ជ្រើសរើស ជាមួយតម្លៃលក់ចាប់ពី ៣០ ១៩៥ ដុល្លារ ដល់ ៣៥ ៣៤៥ ដុល្លារ ដែលមានតម្លៃថ្លៃជាងម៉ូដែលឆ្នាំមុន ១ ៦០០ ដុល្លារ នឹងផ្តល់ជូនតែជម្រសប្រអប់លេខដៃប៉ុណ្ណោះ ។

ផ្នែកមួយនៃការតម្លើងតម្លៃនេះ គឺដោយសារ Subaru បានបំពាក់បច្ចេកវិទ្យាដ៏ឆ្លាតវៃ ពោលបច្ចេកវិទ្យាជំនួយការបើកបរ EyeSight Driver Assist ជាស្តង់ដារនៅលើគ្រប់ម៉ូដែលទាំងអស់ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនត្រឹមតែប៉ុណ្ណោះ ក៏ទទួលបានជាមួយនឹងចង្កៀងមុខ-ក្រោយ LED និងថាសកង់ស្ព័រទំហំ ១៧ អ៉ីញ និងនៅខាងក្នុងមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៧ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៨ អ៉ីញ ដៃចង្កូតស្រោបដោយស្បែក ប្រព័ន្ធម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិពីរតំបន់ ។ ម៉ូដែលនេះក៏ភ្ជាប់មកជាមួយប្រព័ន្ធប៊ូម Torsen Limited-slip rear defferential ផងដែរ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ គ្រប់ម៉ូដែលទាំងអស់ត្រូវបានបំពាក់ដោយម៉ាស៊ីនសាំងចំណុះ ២,៤ លីត្រ ទំហំ ៤ ស៊ីឡាំង ដែលផលិតកម្លាំងបាន ២២៨ សេះ និងកម្លាំងរមួល ២៤៩ ញ៉ូតុនម៉ែត្រភ្ជាប់ដោយប្រអប់លេខដៃ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម