Apple ហៅអតីតប្រធានក្រុមហ៊ុន BMW មកជួយលើគម្រោងផលិតឡាន

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានជួលអតីតប្រធានក្រុមហ៊ុន BMW និងជាអតីតនាយកប្រតិបត្តិ និងជាសហស្ថាបនិកក្រុមហ៊ុន Canoo មកជួយធ្វើការលើគម្រោងការផលិតរថយន្តរបស់ខ្លួន។ នេះបើផ្អែកតាមការចុះផ្សាយរបស់ Bloomberg។

លោក Ulrich Kranz នឹងធ្វើការលើគម្រោងការផលិតរថយន្តរបស់ Apple ក្រោមការដឹកនាំរបស់លោក Doug Field ដែលជាអតីតប្រធានក្រុមហ៊ុន Tesla។ លោក Ulrich បានចាកចេញពីក្រុមហ៊ុន Canoo កាលពីខែមេសា ហើយប៉ុន្មានសប្ដាហ៍ក្រោយមកក៏ត្រូវ Apple ហៅមកចូលរួម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការងាររបស់លោក Ulrich ដែលត្រូវធ្វើនៅក្រុមហ៊ុន Apple នៅមិនទាន់មានភាពច្បាស់លាស់នៅឡើយទេ ប៉ុន្តែវាបានបង្ហាញយ៉ាងច្បាស់ថា Apple ពិតជាកំពុងអភិវឌ្ឍន៍រថយន្តអគ្គិសនីដំបូងរបស់ខ្លួនពិតមែន។

គួរដឹងថាលោក Ulrich ធ្លាប់បានចំណាយពេល ៣០ឆ្នាំនៅក្រុមហ៊ុន BMW និងបានដឹកនាំការអភិវឌ្ឍរថយន្តម៉ូដែល i3 និងរថយន្តម៉ូដែល i8 ផងដែរ។ លោកក៏ធ្លាប់បម្រើការងារនៅក្រុមហ៊ុន Faraday Future បានមួយរយៈផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម