បងប្អូនយើងប្រហែលជាបានឃើញរូបភាពនៃរូបរាង និងជាពិសេសគឺបច្ចេកវិទ្យាចុងក្រោយរបស់ក្រុមហ៊ុនផលិតរថយន្តប្រណិត Lexus ដែលបានបង្ហាញជាផ្លូវការនៃរថយន្តស៊េរីថ្មីរបស់ខ្លួនគឺ Lexus NX ២០២២។ រថយន្ត Lexus NX ឆ្នាំ ២០២២ ថ្មីនេះ ត្រូវបានរចនាឡើងដោយប្រើប្រាស់គ្រោងឆ្អឹង TNGA-K ដែលជួយអោយរថយន្តនេះមានទម្ងន់ស្រាលជាងមុនរហូតដល់ទៅ ៩១គីឡូក្រាម ជាមួយជម្រើសម៉ាស៊ីន ៤ប្រភេទគឺ៖
- NX 250 ម៉ាស៊ីន ២,៥លីត្រ កម្លាំង ២០៣សេះ
- NX 350 ម៉ាស៊ីន ២,៤លីត្រ Turbo កម្លាំង ២៧៥សេះ
- NX 350h ម៉ាស៊ីន ២,៥លីត្រ (Hybrid) ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួនមួយ កម្លាំង ២៣៩សេះ
- NX 450h+ ម៉ាស៊ីន ២,៥លីត្រ (PHEV) អាចរត់ល្បឿន ០-៩៦ គ.ម/ម៉ ចំណាយពេលត្រឹមតែ ៦វិនាទេប៉ុណ្ណោះ។
រថយន្ត NX ទាំងអស់នឹងភ្ជាប់ដោយបច្ចេកវិទ្យាទំនើបចុងក្រោយកំរឹត ៣ ដែលមានឈ្មោះថា Lexus Safety System+ 3.0 ផងដែរ។
សម្រាប់ព័ត៌មានលម្អិតពីរថយន្ត NX ស៊េរីថ្មីនេះ បងប្អូនអាចចូលអានបន្ថែម ដោយចុចទីនេះ!
គួរអោយកត់សម្គាល់ផងដែរថា កាលពីថ្មីៗនេះក្រុមហ៊ុនតូយ៉ូតា ដែលជាក្រុមហ៊ុនបងប្អូនជាមួយ Lexus ក៏ទើបតែបញ្ចេញកំពូលរថយន្តលក្ខណៈគ្រួសារខ្នាតធំរបស់ខ្លួនផងដែរ គឺរថយន្ត LC300 ឆ្នាំ២០២២។ បងប្អូនក៏អាចចូលអានបន្ថែមដោយ ចុចទីនេះ!
បកមករឿងយើងវិញម្តង នៅក្នុងការបង្ហាញរូបរាងនៃរថយន្ត NX ស៊េរីថ្មី នៅក្នុងសន្និសិទ្ធសារព័ត៌មានតាមរយៈអនឡាញ នៅនាទី ទី៧ ក៏បានបង្ហើប រួមជាមួយហ្នឹងរូបរាងរថយន្តរបស់ LX ដែលគ្របដោយក្រណាត់ផងដែរ។ សូមទស្សនាវីដេអូខាងក្រោម ស្តីពីសន្និសិទ្ធសារព័ត៌របស់ Lexus ដែលមាននៅខាងក្រោម៖
អ្វីមួយទៀតដែលយើងធ្លាប់បានចេញផ្សាយ រថយន្ត LX ជំនាន់ថ្មីនោះនឹងអាចប្រើប្រាស់ឈ្មោះ LX 600 ដោយសារតែក្រុមហ៊ុននេះបានធ្វើការចុះឈ្មោះនេះរួចរាល់តាំងពីឆ្នាំ២០១៩មកម្ល៉េះ និងគ្រោងបញ្ចេញនៅខែតុលា ឆ្នាំនេះតែម្តង។ និងមួយទៀតនោះគឺលែងមានម៉ាស៊ីន V8 ដែលអាចនឹងយកលំនាំតាមរថយន្ត LC300 ដែលទើបតែចេញថ្មីៗនេះជាផ្លូវការ ដោយក្រុមហ៊ុន Toyota បានផ្តល់នូវជម្រើសម៉ាស៊ីនចំនួន ២ជម្រើសគឺ ម៉ាស៊ីនម៉ាស៊ូត ៣,៣ លីត្រ ៦ស៊ីឡាំង Twin-Turbo កម្លាំង ៣០២សេះ កម្លាំងរមួល ៧០០ញ៉ូតុនម៉ែត្រ និងម៉ាស៊ីនសាំងថ្មីចំណុះ ៣,៥ លីត្រ ៦ស៊ីឡាំង Twin-Turbo កម្លាំង ៤០៩សេះ កម្លាំងរមួល ៦៥០ញ៉ូតុនម៉ែត្រ។ ដំណើការដោយប្រអប់លេខ ១០វគ្គអូតូ ដែលជួយអោយរថយន្តកាត់បន្ថយការបំភាយឧស្ម័នកាបូនិចចំនួន ១០ភាគរយ ប្រើប្រៀបធៀបទៅនឹង LC200 និងអាចស្ទុះពីល្បឿន ០-១០០គ.ម/ម៉ ប្រើពេល ៦,៧វិនាទី។ ហើយរថយន្ត LX ជំនាន់ថ្មីនេះ នឹងប្រើប្រាស់គ្រោងឆ្អឹងថ្មី TNGA-F។ តែទោះជាយ៉ាងណាយើងនឹងរង់ចាំការប្រកាសជាផ្លូវការផងដែរ។