ប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ មានគោលបំណងលក់ម៉ូតូអគ្គិសនីចាប់ពីឆ្នាំ ២០៤០ ហើយចាប់ពីឆ្នាំ ២០៥០ លក់តែឡានអគ្គិសនីប៉ុណ្ណោះ។
គោលដៅច្បាស់លាស់ត្រូវបានប្រកាសនៅថ្ងៃនេះដោយរដ្ឋមន្រ្តីថាមពល Arifin Tasrif ខណៈប្រទេសឥណ្ឌូនេស៊ីខិតខំកាត់បន្ថយការបញ្ចេញកាបូន។ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ប្រទេសដែលមានចំនួនប្រជាជនច្រើនជាងគេទីបួននៅលើពិភពលោកដែលមានប្រជាជនចំនួន ២៧០ លាននាក់ លក់ម៉ូតូជាមធ្យមចំនួន ៦,៥ លានគ្រឿង និងមានរថយន្តប្រហែល ១លានគ្រឿងក្នុងមួយឆ្នាំ។ យោងតាមទិន្នន័យពីសមាគមឧស្សាហកម្មរថយន្តឥណ្ឌូនេស៊ីបានឱ្យដឹងថា ប្រទេសឥណ្ឌូណេស៊ីមានរថយន្តជាង ១៥ លានគ្រឿងនិងម៉ូតូចំនួន ១១២ លានគ្រឿងនៅក្នុងឆ្នាំ ២០១៩ ។
ទីក្រុង Jakarta ដែលជារដ្ឋធានីនៃប្រទេសឥណ្ឌូនេស៊ីស្ថិតក្នុងចំណោមទីក្រុងនានានៅអាស៊ីអាគ្នេយ៍ដែលមានកំរិតខ្ពស់បំផុតនៃការបំពុលបរិយាកាសនៅក្នុងពិភពលោក នេះបើយោងតាម Air Visual ដែលជាស្ថាប័នវាស់ស្ទង់សន្ទស្សន៍គុណភាពខ្យល់ (AQI) ។ បន្ថែមពីនេះ ការផ្លាស់ប្តូរប្រើប្រាស់រថយន្តអគ្គិសនីក៏បានគាំទ្រដល់ផែនការរបស់រដ្ឋាភិបាលឥណ្ឌូណេស៊ី ដើម្បីក្លាយជាមជ្ឈមណ្ឌលផលិតកម្មពិភពលោក ក៏ដូចជាបង្កើនទិន្នផលនីកែល សម្រាប់ការផលិតអាគុយលីចូម៕