ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ ស្ងាត់ៗ! BYD គ្រោងនឹងវិនិយោគទឹកប្រាក់ប្រមាណជិត ១ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រដែលមានសមត្ថភាពផលិត EV ចំនួន ១៥មុឺនគ្រឿង ក្នុងមួយឆ្នាំ នៅក្នុងប្រទេសឥណ្ឌូនេស៊ី

ស្ងាត់ៗ! BYD គ្រោងនឹងវិនិយោគទឹកប្រាក់ប្រមាណជិត ១ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រដែលមានសមត្ថភាពផលិត EV ចំនួន ១៥មុឺនគ្រឿង ក្នុងមួយឆ្នាំ នៅក្នុងប្រទេសឥណ្ឌូនេស៊ី

កាលពីពេលថ្មីៗនេះ បើយោងតាមក្រសួងឧស្សាហកម្មរបស់ប្រទេសឥណ្ឌូនេស៊ី បាននិយាយថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីឈានមុខគេរបស់ប្រទេសចិន BYD គ្រោងនឹងវិនិយោគទឹកប្រាក់ប្រមាណ ៧៥៤ លានដុល្លារអាមេរិក ដើម្បីសាងសង់រោងចក្រមួយដែលមានសមត្ថភាពផលិតរថយន្តអគ្គិសនីចំនួន ១៥មុឺនគ្រឿង ក្នុងមួយឆ្នាំនៅក្នុងប្រទេសឥណ្ឌូនេស៊ី។

ក្នុងនោះ ការវិនិយោគនេះ មិនត្រឹមតែជាភស្តុតាងនៃការជឿទុកចិត្តរបស់ BYD លើសក្តានុពលរបស់ទីផ្សារឥណ្ឌូនេស៊ីប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជាយុទ្ធសាស្ត្រដើម្បីពង្រឹងជំហររបស់ប្រទេសឥណ្ឌូនេស៊ីឲក្លាយជាមជ្ឈមណ្ឌលសម្រាប់ផលិតរថយន្តអគ្គិសនីរបស់ពួកគេនៅលើពិភពលោក និងក្នុងតំបន់អាសុីអាគ្នេយ៍។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲដឹងថា ក្រុមហ៊ុន BYD បានលក់រថយន្តអគ្គិសនីចំនួន ២ ០០០ គ្រឿង ដោយជោគជ័យក្នុងប្រទេសឥណ្ឌូនេស៊ីចាប់ពីខែមិថុនា ដល់ខែកញ្ញា ឆ្នាំ២០២៤។ លើសពីនេះទៅទៀត លោក Andy Lin នាយករដ្ឋបាលរបស់ BYD បាននិយាយថា ក្រុមហ៊ុន BYD នឹងដាក់លក់ម៉ូដែល EV និងម៉ូដែល plug-in hybrid (PHEV) បន្ថែមទៀតនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលជារថយន្តលំដាប់កំពូលមានសមត្ថភាពពិសេសៗ និងបច្ចេកវិទ្យាទំនើបថ្មី ដើម្បីគាំទ្រដល់ខ្សែសង្វាក់ឧស្សាហកម្មរថយន្តរបស់ប្រទេសឥណ្ឌូនេស៊ី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម