Toyota Supra ប្រើក្នុងរឿង Fast and Furious លក់ក្នុងការដេញថ្លៃ ៥៥ម៉ឺនដុល្លារ

រថយន្ត Toyota Supra ឆ្នាំ ១៩៩៤ បានប្រើប្រាស់ក្នុងរឿង Fast and Furious ក្នុងឆ្នាំ ២០០១ និង 2Fast and 2Furious ឆ្នាំ២០០៣ ដែបើកបរដោយលោក Paul Walker បានធ្វើការដាក់ដេញថ្លៃនៅក្នុងទីក្រុង Las Vegas កាលពីពេលថ្មីៗនេះ នឹងលក់បានក្នុងតម្លៃ ៥៥ ម៉ឺនដុល្លារ។

ដែលវាជាតម្លៃមួយថ្លៃបំផុតក្នុងត្រកូល Supra ខណ: Toyota Supra ឆ្នាំ ២០១៥ លក់បានត្រឹម ១៨៥ ០០០ដុល្លារ។ រថយន្ត Toyota Supra ឆ្នាំ ១៩៩៤ ដំណើការដោយម៉ាស៊ីនចំណុះ ៣,០លីត្រ ទំហំ ៦ស៊ីឡាំង Twin-Turbo ផលិតកម្លាំងបាន ៣២០សេះ និងកម្លាំងរមួល ៤២៧ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ ៤វគ្គអូតូ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ផ្នែកខាងក្រៅត្រូវបានប្រើប្រាស់ជាមួយពណ៌ទឹកក្រូច របស់ Lamborghini ជាមួយការរចនាក្រាហ្វិច Nuclear Gladiator ដោយ Troy Lee Designs ។ បន្ថែមពីនេះបានបំពាក់ជាមួយ Bomex Bodykit កាងខាងមុខ និងផ្នែកជមហៀងសងខាង រួមជាមួយ APR Wing និងថាសកង់ Racing Hart M5 ទំហំ ១៩អ៊ីញ។

រថយន្ត Toyota Supra ត្រូ​វបានផលិតដោយលោក Eddie Paul នៅ Shark Shop ទីក្រុង El Segundo រដ្ឋ California សហរដ្ឋអាមេរិច៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម