Honda City Hatchback ប្រភេទ e:HEV ត្រៀមចេញលក់ក្នុងប្រទេសថៃ

រថយន្ត Honda City​ Hatchback ប្រភេទ Hybrid ឬ e:HEV ត្រៀមខ្លួនធ្វើការចេញលក់នៅក្នុងប្រទេសថៃជាផ្លូវការ នាខែមិថុនានេះ ជាមួយតម្លៃចាប់ពី ១៩ ០០០ដុល្លារដល់ ២៤ ០០០ដុល្លារ។

រថយន្ត Honda City​ Hatchback មានប្រវែងសរុប ៤ ៣៤៩មីលីម៉ែត្រ, ទទឺង ១ ៧៤៨មីលីម៉ែត្រ, កម្ពស់ ១ ៤៨៨មីលីម៉ែត្រ, ប្រវែងពីកង់មុខដល់កង់ក្រោយ ២ ៥៨៩មីលីម៉ែត្រ និងកម្ពស់ពីដី ១៣៥មីលីម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែមពីនេះ រថយន្តនេះ បានបំពាក់ជាមួយបច្ចេកវិទ្យាជំនួយការបើកបរដូចជា៖ Collision Warming System with Brake Assist(CMBS), ប្រព័ន្ធរក្សាគន្លងផ្លូវ(LKAS), ប្រព័ន្ធផ្តល់សញ្ញាពេលរថយន្តចាកចេញពីគន្លងផ្លូវ (RDM with LDW), Automatic High beam adjustment(AHB) និង Variable Cruise Control(ACC)។

សម្រាប់រថយន្ត City​ Hatchback ប្រភេទ e:HEV នេះដំណើការដោយម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ ទំហំ ៤ស៊ីឡាំង កម្លាំង ៩៧សេះ ផ្គួបជាម៉ូទ័រអគ្គិសនីចំនួនពីរ មានកម្លាំងសរុប ១២៧សេះ និងកម្លាំងរមួល ២៥៣ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ e-CVT។ សម្រាប់ចម្ងាយ ១០០គីឡូម៉ែត្រ ស៊ីសាំង ៣,៦លីត្រ ឬ ២៧,៧គីឡូម៉ែត្រ ស៊ីសាំង ១លីត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម