Volkswagen ប្រាប់ពេលវេលាត្រូវសម្លាប់ម៉ាស៊ីនពីស្តុងនៅអឺរ៉ុប

ប្រឹក្សាភិបាលរបស់ Volkswagen បានបញ្ជាក់ថាក្រុមហ៊ុននឹងផ្លាស់ប្ដូរទៅជាក្រុមហ៊ុនអគ្គិសនីសុទ្ធនៅអឺរ៉ុបក្នុងពេល១២ ទៅ ១៤ឆ្នាំទៀត។

Klaus Zellmer ប្រឹក្សាភិបាលរបស់ Volkswagen បាននិយាយដូចនេះថា ៖ “នៅអឺរ៉ុប យើងនឹងដើរចេញពីអាជីវកម្មរថយន្តម៉ាស៊ីនពីស្តុងនៅចន្លោះឆ្នាំ២០៣៣ និងឆ្នាំ២០៣៥ ហើយនៅសហរដ្ឋអាមេរិក និងប្រទេសចិននឹងសម្រេចតាមក្រោយ។”

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដូចនេះមានន័យថាទីផ្សារអឺរ៉ុបគឺជាទីផ្សារដែល Volkswagen នឹងត្រូវផ្ដោតសំខាន់ជាងគេ ដោយក្រុមហ៊ុននេះធ្លាប់បានរំពឹងថាចំនួនលក់រថយន្តអគ្គិសនីនឹងមានចំណែកយ៉ាងតិច ៧០% នៃចំនួនលក់សរុបនៅអឺរ៉ុប នៅត្រឹមឆ្នាំ២០៣០។

គួរដឹងថាប្រទេសអឺរ៉ុប កំពុងតែរៀបចំច្បាប់តឹងរ៉ឹងថ្មីទាក់ទងនឹងស្តង់ដារនៃឧស្ម័នពុលនៅក្នុងល្បឿនមួយដ៏លឿន ដែលអាចជាមូលហេតុធ្វើឲ្យ Volkswagen ត្រូវផ្ដោតសំខាន់លើទីផ្សារអឺរ៉ុបជាមុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម