នាយកប្រតិបត្តិក្រុមហ៊ុនរថយន្ត Bugatti លោក Stephan Winkelmann បាននិយាយថា ឥឡូវនេះពួកគេគ្មានគម្រោងយក រថយន្តស្ព័រកំពូលល្បឿន Chiron ឬ Divo ទៅបំបែកកំណត់ត្រាលឿននោះទេ ស្របពេលដែលរថយន្ត Koenigsegg Agera RS កំពុងកាន់កាប់កំណត់ត្រាពិភពលោកដែលអាចរត់ដល់ល្បឿន ២៨៤ ម៉ាយ ឬ ៤៥៧ គីឡូម៉ែត្រក្នុងមួយម៉ោង។
ទោះបីជាយ៉ាងណា ម្ចាស់រថយន្ត Bugatti Chiron ម្នាក់ ចង់ដឹងពីសមត្ថភាពរថយន្តរបស់ខ្លួន រហូតសម្រេចចិត្តយកវាទៅរត់សាកល្បងតែម្តង។ បើតាមខ្សែវីដេអូបានបង្ហាញឲ្យឃើញថា ម្ចាស់រថយន្តចិត្តសឿងរូបនោះអាចជាន់ Chiron ដល់កុងទ័រ ២៦១ ម៉ាយ ឬ ៤២០ គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ។
សូមបញ្ជាក់ថា រថយន្ត Bugatti Chiron បានបំពាក់ម៉ាស៊ីនចំណុះ ៨,០ លីត្រ Quad-turbo ទំហំ ១៦ ស៊ីឡាំង (W16) បង្កើតកម្លាំងបានរហូតដល់ទៅ ១ ៤៨០ សេះឯណោះ។ នាយកប្រតិបត្តិក្រុមហ៊ុន Bugatti ខាងលើធ្លាប់បានអះអាងផងដែរថា Chiron អាចរត់ដល់ល្បឿនអតិបរមាប្រហែល ២៨០ ម៉ាយ ឬ ៤៥០ គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ៕
ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖