Honda បង្ហាញរូបរាងផ្លូវការ កូនរថយន្តអគ្គិសនីថ្មីរបស់ខ្លួន

ក្រុមហ៊ុន​រថយន្ត​ជប៉ុន​ Honda បាន​បង្ហាញ​ចេញ​រូបភាព​ផ្លូវ​ការ​ដំបូង​នៃ​រថយន្ត​អគ្គិសនី​ថ្មី​របស់​ខ្លួន​ម៉ូដែល Honda e ដែល​រូបរាង​របស់​វា​ដូច​គ្នា​ស្ទើរ​តែ ១០០% ទៅ​នឹង​រូបរាង​​កាល​នៅ​ជា​​ផលិតផល​គំរូ (Prototype)។

Honda e នឹង​បង្ហាញ​មុខ​ជា​សាធារណៈ​ក្នុង​កម្មវិធី​រថយន្ត​ Frankfurt Motor Show នា​សប្ដាហ៍​ក្រោយ។ រថយន្ត​នេះ​នឹង​មាន​ជម្រើស​ម៉ូទ័រ​អគ្គិសនី​ចំនួន​ពីរ​ប្រភេទ ដែល​មួយ​បង្កើត​កម្លាំង​បាន​ ១៣៤ សេះ មួយ​ទៀត​កម្លាំង​ ១៥២ សេះ ដែល​ប្រភេទ​ក្រោយ​នេះ​អាច​ស្ទុះ​ពី ០-១០០ គ.ម/ម៉ ក្នុង​ពេល​ប្រមាណ ៨ វិនាទី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទំហំ​អាគុយ​គឺ​ ៣៥,៥ គីឡូវ៉ាត់​ម៉ោង ដែល​ពេល​សាក​មួយ​ពេញ​អាច​ជិះ​បាន​ ២២០ គ.ម និង​ប្រើ​ពេល​ ៣០ នាទី អាច​សាក​បាន​ ៨០%។ លើ​រថយន្ត​នេះ​ក៏​មាន​មុខងារ​ជំនួយ​ការ​បើកបរ​ និង​បច្ចេកវិទ្យា​ទំនើបៗ​ជា​ច្រើន ដែល​បច្ចុប្បន្ន​ការ​កុម្ម៉ង់​ទិញ​បាន​បើក​ទទួល​ហើយ​សម្រាប់​នៅ​អង់គ្លេស អាល្លឺម៉ង់ បារាំង និង​ន័រវែស​ ខណៈ​តម្លៃ​មិន​ទាន់​ប្រកាស​នៅ​ឡើយ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម