ក្រុមហ៊ុន Lexus បានប្រកាសចេញរថយន្ត UX ស៊េរីឆ្នាំ២០២២ ជាផ្លូវការ ដែលសឹងតែមិនបានអាប់ដេតអ្វីទាំងអស់ ក្រៅពីការបន្ថែមជម្រើសពណ៌ថ្មី ៣ គឺ Grecian Water, Sonic Chrome និង Cloudburst Gray។
រថយន្ត Lexus UX ឆ្នាំ២០២២ នៅតែផ្តល់ជម្រើស ៣ ម៉ូដែល គឺ Premium, Luxury និង F Sport ហើយផ្តល់ជម្រើសម៉ាស៊ីន ២ ដដែល គឺ UX 200 ប្រើម៉ាស៊ីនសាំង និង UX 250h ប្រើម៉ាស៊ីន Hybrid។
ចំពោះម៉ូដែល UX 200 ប្រើម៉ាស៊ីនចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៦៩សេះ ខណៈម៉ូដែល UX 250h ប្រើម៉ាស៊ីនចំណុះ ២,០លីត្រ ជាមួយម៉ូទ័រអគ្គិសនីមួយ មានកម្លាំងសរុប ១៨១សេះ។
សូមបញ្ជាក់ថា រថយន្ត Lexus UX ឆ្នាំ២០២២ មានតម្លៃចាប់ពី ៣៣ ០០០ដុល្លារ សម្រាប់ម៉ូដែល UX 200 ពោលគឺដូចឆ្នាំមុនដែរ ហើយម៉ូដែល UX 200 Luxury មានតម្លៃចាប់ពី ៣៨ ០៤០ដុល្លារ ខណៈ UX 250h មានតម្លៃចាប់ពី ៣៥ ២០០ដុល្លារ និង ៤០ ២៤០ដុល្លារ សម្រាប់ UX 250h Luxury៕