មានឡានភីកអាប់ខ្នាតកណ្ដាលមួយគត់ វ៉ាដាច់ឡាន Ford Ranger នៅទីផ្សារអាមេរិក

រថយន្ត Ford Ranger អាចលក់ចេញបានសរុប ៣៤ ២០៥គ្រឿង នៅក្នុងត្រីមាសទីពីរនៃឆ្នាំ២០២១ លើទីផ្សារសហរដ្ឋអាមេរិក ដែលមានកំណើន ៣៧% បើធៀបនឹងចំនួនលក់ ២៥ ០០៨គ្រឿង កាលពីត្រីមាសទីពីរឆ្នាំ២០២០។

បើគិតចាប់ពីដើមឆ្នាំមកទល់ចុងខែមិថុនា ចំនួនលក់របស់រថយន្តភីកអាប់ខ្នាតកណ្ដាលនេះនៅលើទីផ្សារអាមេរិកគឺមានសរុប ៥៨ ៣៧១គ្រឿង ដែលកើនឡើង ២៧% បើធៀបនឹងតួលេខឆ្នាំ២០២០។ តួលេខនេះមានន័យថារថយន្ត Ranger បាននាំមុខរថយន្ត Jeep Gladiator, Nissan Frontier, Chevrolet Colorado និង GMC Canyon នៅទីផ្សារអាមេរិក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យ៉ាងណាក្ដី Ford Ranger នៅមានចំនួនលក់តិចតួចណាស់បើប្រៀបនឹងរថយន្ត Toyota Tacoma ជាគូប្រជែង ដែលរថយន្តនេះអាចលក់ចេញបានសរុប ១៣៩ ២៩៦គ្រឿងរួចទៅហើយលើទីផ្សារអាមេរិក ក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០២១។

រថយន្ត Toyota Tacoma បានកាន់កាប់ចំណែកទីផ្សាររថយន្តភីកអាប់ខ្នាតកណ្ដាលនៅអាមេរិកចំនួន ៤២% ខណៈដែលរថយន្ត Ranger កាន់កាប់បាន ២០% និងរថយន្ត Gladiator មានចំណែក ១៧%៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម