ចេញតម្លៃលក់ Honda Civic Si ឆ្នាំ២០២២ ចាប់ពី ២៧ ៣០០ដុល្លារ

រថយន្ត Honda Civic Si ស៊េរីឆ្នាំ២០២២ បានបង្ហាញវត្តមានជាផ្លូវការកាលពីខែមុន ជាមួយ​ការផ្លាស់ប្ដូរបន្តិចបន្តួចលើម៉ាស៊ីន Turbocharged ដែលមានចំណុះ ១,៥លីត្រ ៤ស៊ីឡាំង និងអាចផលិតកម្លាំងបាន ២០០សេះ។

ពេលនេះ Honda បានបង្ហាញចេញតម្លៃរថយន្តថ្មីសម្រាប់ទីផ្សារសហរដ្ឋអាមេរិក ដែលតម្លៃមានចាប់ពី ២៧ ៣០០ដុល្លារ ដោយមិនទាន់គិតបញ្ចូលថ្លៃដឹកជញ្ជូនដល់ទីតាំង។ បើប្រៀបនឹង Volkswagen Jetta GLI ដែលទើបប្រកាសចេញ គឺមានតម្លៃចាប់ពី ៣០ ៩៩៥ដុល្លារ សម្រាប់ម៉ាស៊ីនដែលមានកម្លាំង ២២៨សេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទន្ទឹមនឹងតម្លៃ Honda ក៏បានប្រកាសចេញកម្រិតស៊ីប្រេងនៃរថយន្ត Civic Si ឆ្នាំ២០២២នេះផងដែរ ដោយរំពឹងថា​មាន​កម្រិតស៊ីប្រេង ៨,៧លីត្រ ក្នុងចម្ងាយ១០០គីឡូម៉ែត្រក្នុងក្រុង និងលើផ្លូវលាតស៊ីប្រេង ៦,៣លីត្រ ជាមួយ​កម្រិតស៊ីប្រេងជាមធ្យម ៧,៦លីត្រ។

គួរដឹងថា Honda Civic Si ឆ្នាំ២០២២ នឹងចេញលក់លើទីផ្សារសហរដ្ឋអាមេរិកនៅមុនដំណាច់ឆ្នាំ២០២១នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម