ឡាន Suburu បំពាក់ពោងការពារសុវត្ថិភាពខាងក្រៅ

បន្ទាប់ពីបង្ហាញខ្លួនអស់រយ:ពេល ១ឆ្នាំកន្លងមក ពេលនេះរថយន្ត Suburu Levorg ទទួលបានការអភិវឌ្ឍន៍ថ្មីសម្រាប់ទីផ្សារប្រទេសកំណើតរបស់ខ្លួន។

ជាមួយការភិវឌ្ឍន៍ថ្មីចំនុចដែលគួរអោយកត់សម្គាល់បំផុតនៃរថយន្ត Levorg នេះគឺមុខងារការពារអ្នកថ្មើរជើង ដែលមានពោងសុវត្ថិភាពនៅលើដំបូលគម្របម៉ាស៊ីនរថយន្ត។ ដោយនៅពេលមានការប៉ះទង្គិចជាមួយអ្នកថ្មើរជើង ឬអ្នកជិះកង់ ឧបករណ៍ចាប់សញ្ញា នឹងដំណើរការហើយនឹងធ្វើឱ្យពោងសុវត្ថិភាពដែលមានទីតាំងនៅ A-Pillar លោតឡើង ដើម្បីការពារការរងរបួសចំពោះគ្រោះថ្នាក់នោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទោះយ៉ាងណា Suburu ក៏លើកឡើងដែរថា ពោងសុវត្ថិភាពសម្រាប់ថ្មើរជើងអាចនឹងដំណើរការទេ ប្រសិនបើផលប៉ះពាល់នៃការប៉ះទង្គិចគ្នាខ្សោយ ឬអាស្រ័យលើល្បឿនយានយន្តផ្ទាល់។

គួររំលឹកផងដែរថា មុនរថយន្ត Suburu Levorg បំពាក់ជាមួយពោងសុវត្ថិភាពខាងក្រៅនេះ ក៏មានរថយន្ត Volvo V40 ឆ្នាំ ២០១២ បានបំពាក់ជាមួយពោងនេះ ដោយមានលក្ខខណ្ឌកំណត់ល្បឿនត្រឹម ២០-៥០គីលូម៉ែត្រក្នុងមួយម៉ោង។

រថយន្ត Suburu Levorg ដំណើរការដោយម៉ាស៊ីនចំណុះ ១,៨លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៧៤សេះនិងកម្លាំងរមួល ៣០០ញ៉ូតុនម៉ែត្រ និងមានតម្លៃចាប់ពី ២៨ ១៥០ ដល់៣៧ ១៥០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម