Kia ក្ដោបក្ដាប់ចំណែកទីផ្សារច្រើនមិនធ្លាប់មាននៅអឺរ៉ុប

នៅក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០២១ ចំណែកទីផ្សាររបស់ក្រុមហ៊ុនរថយន្តកូរ៉េខាងត្បូង Kia នៅទីផ្សាររថយន្តអឺរ៉ុបមានចំនួន ៣,៩% ជាចំណែកទីផ្សារធំបំផុតមិនធ្លាប់មានសម្រាប់ក្រុមហ៊ុនមួយនេះ។

ក្នុងពេលជាមួយគ្នានេះដែរ ចំនួនលក់រថយន្តសរុបរបស់ Kia នៅទីផ្សារអឺរ៉ុប ក៏មានកំណើន ៤០,៨% ផងដែរ បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំ២០២០ ដោយកើនពីចំនួន ១៧៨ ៣៩៣គ្រឿង មកដល់ចំនួន ២៥១ ២៣៦គ្រឿង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia បាននិយាយថានៅពេលដែលទីផ្សាររថយន្តចាប់ផ្ដើមមានដង្ហើមឡើងវិញក្រោយពីឆ្លងកាត់វិបត្តិកូវីដ១៩រួចមក តួលេខអតិថិជនដែលបានវិលត្រឡប់ទៅកាន់ហាងលក់ និងតម្រូវការលើការទិញរថយន្តថ្មីមានការកើនឡើងជាបន្តបន្ទាប់។

នៅទីផ្សារអឺរ៉ុប Kia ភាគច្រើនគឺផ្ដោតលើការលក់រថយន្តខ្នាតតូច និងរថយន្តខ្នាតកណ្ដាល មានជាប្រភេទរថយន្ត Hatchback, Hybrid និងរថយន្តអគ្គិសនីផងដែរ។ នៅចុងឆ្នាំ២០២១នេះ Kia នឹងចេញលក់រថយន្តអគ្គិសនី EV6 និងរថយន្ត Sportage ជំនាន់ថ្មីនៅអឺរ៉ុបផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម