Acura NSX Type S ប្រកាសចេញជាផ្លូវការ ក្នុងនាមជាឡាន NSX ល្បឿនជាងគេបំផុត

ក្រុមហ៊ុន Acura បានប្រកាសចេញរថយន្ត NSX Type S ស៊េរីឆ្នាំ២០២២ ជាផ្លូវការ ដែលវាគឺជារថយន្ត NSX ដែលមានល្បឿនលឿន, កម្លាំងខ្លាំង និងមានសមត្ថភាពបើកបរខ្លាំងដាច់គេបំផុត។

រថយន្តនេះគឺជាជំនាន់ទីពីរនៃ NSX Type S ដែលជំនាន់ដំបូងបានប្រកាសចេញកាលពីឆ្នាំ២០១៦ ហើយវានឹងមានផលិតត្រឹមតែ ៣៥០គ្រឿងប៉ុណ្ណោះ ដោយក្នុងនោះ ៣០០គ្រឿងគឺសម្រាប់ដាក់លក់លើទីផ្សារសហរដ្ឋអាមេរិក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះដំណើរការដោយប្រព័ន្ធម៉ាស៊ីន Hybrid ដោយបំពាក់ម៉ាស៊ីន Twin-Turbo ចំណុះ៣,៥លីត្រ ៦ស៊ីឡាំង គួបផ្សំជាមួយនឹងម៉ូទ័រអគ្គិសនីចំនួន៣ ដែលផ្គួបចូលគ្នាអាចផលិតកម្លាំងបាន ៦០០សេះ ដែលមានន័យថាមានកម្លាំងខ្លាំងលើស NSX ធម្មតាចំនួន ២៧សេះ។

ទោះបីជាមិនបានបញ្ជាក់ពីសមត្ថភាពស្ទុះពនៃម៉ាស៊ីនមែន ប៉ុន្តែ Acura បានបង្ហើបថា NSX Type S ស៊េរីឆ្នាំ២០២២នេះ អាចស្ទុះលឿនជាង NSX ធម្មតាស៊េរីឆ្នាំ២០២១ ចំនួន ២វិនាទី។

រថយន្តនេះបានបើកទទួលការកុម្ម៉ង់ទិញជាផ្លូវការហើយនៅលើវិបសាយរបស់ក្រុមហ៊ុន ដោយមានតម្លៃចាប់ពី ១៦៩ ៥០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម