ឡានអគ្គិសនីដំបូងបង្អស់របស់ Mazda ដាក់លក់តម្លៃខ្ទង់ ៣ម៉ឺនដុល្លារស្តើង

ក្រុមហ៊ុន Mazda U.S.A. បានប្រកាសថា រថយន្តអគ្គិសនីដំបូងបង្អស់របស់ខ្លួន គឺ MX-30 ស៊េរីឆ្នាំ២០២១ នឹងមានតម្លៃចាប់ពី ៣៣ ៤៧០ដុល្លារ និង ៣៦ ៤៨០ដុល្លារ ជាមួយកញ្ចប់ Option “Premium Package”។

សម្រាប់ទីផ្សារសហរដ្ឋអាមេរិក រថយន្ត Mazda MX-30 ឆ្នាំ២០២១ ក៏នឹងមានផ្តល់ជម្រើសពណ៌ Machine Gray Metallic តម្លៃ ៤៩៥ដុល្លារ, Polymetal Gray Multi-Tone និង Ceramic Metallic Multi-Tone តម្លៃ ៨៩៥ដុល្លារ ខណៈ Soul Red Crystal Multi-Tone តម្លៃ ៩៩៥ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Mazda MX-30 បំពាក់អាគុយទំហំ ៣៥,៥គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរបានចម្ងាយ ១៦០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។ វាបំពាក់ម៉ូទ័រអគ្គិសនីមួយមានកម្លាំង ១៤៣សេះ ហើយប្រើប៉ុងមួយវិលកង់មុខ។

ដោយសារតែការបំពាក់អាគុយទំហំតូច រថយន្ត MX-30 អាចសាកភ្លើងពី ៨០% ប្រើពេលត្រឹម ៣៦នាទី តាមរយៈការសាកភ្លើង Level 3 Fat Charger៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម