អតិថិជនចង់ទិញឡានអគ្គិសនី Porsche ត្រូវចាំកន្លះឆ្នាំ ព្រោះហេតុផលមួយនេះ

បើទោះបីជារថយន្តអគ្គិសនី Porsche Taycan គឺជារថយន្តប្រណីត និងថ្លៃក៏ដោយ ប៉ុន្តែវាទទួលបានការគាំទ្រយ៉ាងខ្លាំង ហើយក្រុមហ៊ុន Porsche ក៏គ្មានបញ្ហាក្នុងការលក់វាដែរ។

ក្នុងអំឡុងពិព័រណ៍រថយន្ត Munich Motor Show អគ្គនាយកក្រុមហ៊ុន Porsche លោក Oliver Blume បាននិយាយថា តម្រូវការនៃរថយន្ត Taycan នៅតែខ្លាំង ដូច្នេះពេលវេលារង់ចាំបច្ចុប្បន្នអាចឈានដល់ ៦ ខែឯណោះសម្រាប់អតិថិជនថ្មី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លោក Blume បានប្រាប់ថា “សមត្ថភាពផលិតដើមរបស់យើងសម្រាប់ Taycan គឺមានចំនួន ២០ ០០០ គ្រឿងនៅឆ្នាំនេះ ប៉ុន្តែយើងក៏លក់បានចំនួនប៉ុណ្ណឹងដែរនៅឆមាសទី១ នៃឆ្នាំ ២០២១ នេះ។ ការបញ្ជាទិញដែលចូលមកគឺធំធេងណាស់ ហើយពួកវាក៏មានចំនួនច្រើនដែរ នៅក្នុងប្រទេសចិន”។

ទោះបីជាយ៉ាងណាក៏ដោយ លោក Blume បានបន្ថែមថា កង្វះបន្ទះឈីបក៏បានរួមចំណែកដល់ពេលវេលារង់ចាំ សម្រាប់ម៉ូដែល Taycan ថ្មីផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម