F-150 Raptor មហាកម្លាំង ត្រូវចាំដល់ចុងឆ្នាំ២០២២ទើបចូលរោងចក្រផលិត

ប្រភពជិតស្និទ្ធិ​នឹងក្រុមហ៊ុន Ford បាននិយាយឲ្យដឹងថារថយន្ត Ford F-150 Raptor R នឹង​ចូល​រោងចក្រផលិត​នៅ​ចុង​ឆ្នាំ២០២២ខាងមុខ ដែល​មានន័យថា​អតិថិជន​ត្រូវរង់ចាំប្រមាណមួយឆ្នាំទៀត ទើបបានប៉ះរថយន្តមហាកម្លាំងនេះ។

រថយន្ត Raptor R ត្រូវបានគេរំពឹងទុកថានឹងមានបំពាក់ម៉ាស៊ីន Supercharged ចំណុះ៥,២លីត្រ ៨ស៊ីឡាំង ដូចមានបំពាក់​លើរថយន្ត Mustang Shelby GT500។ ម៉ាស៊ីននេះរំពឹងថាអាចផលិតកម្លាំងបានចន្លោះពី ៧២៥សេះ ទៅ ៧៥០សេះ ពេលបំពាក់លើ Raptor R។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បើផ្អែកតាមរូបភាពដែលថតបានពេលរថយន្ត F-150 Raptor R កំពុងបើកបរសាកល្បង គេឃើញថារថយន្តនេះមានរូបរាងមិនសូវខុសពី F-150 Raptor ស៊េរីឆ្នាំ២០២១ប៉ុន្មានឡើយ។

រថយន្ត F-150 Raptor ឆ្នាំ២០២១បានដុះខាត់រូបរាងខាងក្រៅកាន់តែទាន់សម័យ និងមានបំពាក់ដោយម៉ាស៊ីន Twin-Turbo ចំណុះ៣,៥លីត្រ ៦ស៊ីឡាំង ដែលផលិតកម្លាំងបាន ៤៥០សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម