រថយន្ត Geely Boyue X បានធ្វើការចេញលក់នៅលីផ្សារប្រទេសចិន ជាផ្លូវការ ជាមួយជម្រើស ៤ម៉ូឌែល ខណៈវាបានបង្ហាញខ្លួនក្នុងកម្មវិធីតាំងបង្ហាញរថយន្ត Chengdu Auto Show កាលពីថ្ងៃទី ២៩ ខែសីហា កន្លងទៅ។
ជាមួយជម្រើសទាំង ៤ម៉ូឌែលនេះ វាដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៨លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៨៤សេះ និងកម្លាំងបង្វិល ៣០០ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ Dual-clutch ៧វគ្គ។ បន្ថែមពីនេះ វាក៏មានជម្រើសម៉ាស៊ីនចំណុះ ១,៥លីត្រ កម្លាំង ១៧៤សេះ និងដំណើរការដោយប្រអប់លេខ ៦វគ្គអូតូ។
ចំណុចគួរអោយចាប់អារម្មណ៍សម្រាប់រថយន្ត SUV នេះគឺវាបានបំពាក់ជាមួយអេក្រង់កម្សាន្តទំហំ ១២,៣អ៊ីញ ដែលដំណើរការលើប្រព័ន្ធប្រតិបត្តិការ Galaxy OS របស់ Geely ដែលអាចគាំទ្រកម្មវិធីជាច្រើន រួមទាំងកម្ម WeChatផងដែរ មិនតែប៉ុណ្ណោះវាក៏បានបំពាក់ជាមួយប្រព័ន្ធបំពងសម្លេង Bose ចំនួន ១២គ្រាប់, ភ្លើងខាងក្នុងចំនួន ៧២ពណ៌ និងមុខងារចាក់ ឬដោះសោតាមទូរស័ព្ទដៃ។
សម្រាប់តម្លៃនៃរថយន្ត Geely Boyue X មានតម្លៃចាប់ពី ១៧ ៤៧៤ ដល់ ២២ ១២២ដុល្លារ៕