Range Rover Velar ឈរនៅចំណាត់ថ្នាក់កំពូល ជាឡានគេលួចច្រើនបំផុតនៅអាល្លឺម៉ង់ ក្នុងឆ្នាំ២០២០

យោងតាមការរាយការណ៍ពីគេហទំព័រ Autobuil បានធ្វើការបង្ហាញចេញនូវលទ្ធផលនៃការលួចរថយន្តក្នុងឆ្នាំ ២០២០ ដែលទទួលបានពីសមាគមធានារ៉ាប់រងអាល្លឺម៉ង់ (GDV)។

រថយន្ត Range Rover Velar ឈរនៅចំណាត់ថ្នាក់កំពូលដែលមានចោលួចច្រើនជាងគេ ជាមួយនឹងអត្រានៃការលួចចំនួន ១៥,៥ ក្នុងចំណោមរថយន្តមានធានារ៉ាប់រងចំនួន ១ ០០០គ្រឿង និងការចំណាយលើការទាមទារជាមធ្យមចំនួន ៦០ ៤៦៧ដុល្លារ។ ចំណាក់បន្ទាប់គឺ

  • BMW X6 មានអត្រានៃការលួច ៩.០/១ ០០០គ្រឿង និងការចំណាយ ៥២ ៦៤១ដុល្លារ
  • Kia Stinger មានអត្រានៃការលួច ៦.៧/១ ០០០គ្រឿង និងការចំណាយ ៣៦ ៧៩៤ដុល្លារ
  • Range Rover មានអត្រានៃការលួច ៥.៩/១០០០គ្រឿង និងការចំណាយ ៦៩ ៦៤៦ដុល្លារ
  • Lexus NX មានអត្រានៃការលួច ៤.៤/១ ០០០គ្រឿង និងការចំណាយ ៣៣ ២៩៩ដុល្លារ
  • Toyota Land Cruiser មានអត្រានៃការលួច ៤.៣/១ ០០០គ្រឿង និងការចំណាយ ៤៤ ៩៨២ដុល្លារ
  • Toyota Prius មានអត្រានៃការលួច ៣.៩/១ ០០០គ្រឿង និងការចំណាយ ២២ ៩២៣ដុល្លារ
  • Porsche 911 មានអត្រានៃការលួច ៣.៥/១ ០០០គ្រឿង និងការចំណាយ ៦១ ២១៦ដុល្លារ
  • Ford Edge មានអត្រានៃការលួច ៣.៤/១ ០០០គ្រឿង
  • BMW X5 មានអត្រានៃការលួច ៣.៤/១ ០០០គ្រឿង និងការចំណាយ ៥០ ១៦៤ដុល្លារ
  • Hyundai Santa Fe មានអត្រានៃការលួច ៣.៤/១ ០០០គ្រឿង និងការចំណាយ ៤១ ៣៥៦ដុល្លារ។

បើនិយាយពីម៉ាកយីហោ Land Rover មានអត្រានៃការលួចចំនួន ១.៩/១ ០០០គ្រឿង, Porches មានចំនួន ១.០/១ ០០០គ្រឿង, Mazda មានចំនួន ០.៧/១ ០០០គ្រឿង, Mitsubishi មានចំនួន ០.៥/១ ០០០គ្រឿង និង Toyota/Lexus មានអត្រានៃការលួចចំនួន ០.៥/១ ០០០គ្រឿង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការបិទខ្ទប់បានអោយចំនួនលួចនៃរថយន្តមានការធានារ៉ាប់រងធ្លាក់ចុះមកនៅត្រឹម ១០ ៦៩៧គ្រឿងក្នុងឆ្នាំ២០២០ ខណៈនៅឆ្នាំ២០១៩ មានចំនួន ១៤ ២២៩គ្រឿង។

ទោះជាយ៉ាងណាក៏ដោយ ចោរបានសំដៅទៅលើរថយន្តដែលមានតម្លៃថ្លៃ ជាមួយនឹងការខូចខាតសរុបប៉ាន់ស្មានប្រហែល ២១៤ លានអឺរ៉ូ (២៤៨ លានដុល្លារ) ដែលជាលើកទីមួយហើយដែលការចំណាយលើការទាមទារជាមធ្យមក្នុងមួយចោរលើសពី ២៣ ០០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម